អាមេរិកៈ ទឹកជំនន់ដែលបណ្តាលមកពីព្យុះត្រូពិច Harvey បានជន់លិចទីក្រុងហូស្តុន ស្ថិតនៅតំបន់ភាគអាគ្នេយ៍រដ្ឋតិចសាស់ កាលពីថ្ងៃអាទិត្យ ដោយបានបង្ខំឲ្យប្រជាពលជាច្រើននាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ តាមរយៈកាណូត ឬមធ្យោយផ្សេងៗទៀតផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។
ព្យុះត្រូពិច Harvey ត្រូវបានគេចាត់ទុកថា ជាខ្យល់ព្យុះដ៏ខ្លាំងក្លាបំផុត បានវាយប្រហារនៅទីក្រុងហ៊ូស្តុន ដែលមានប្រជាជនរស់នៅច្រើនបំផុតទីបួន របស់សហរដ្ឋអាមេរិក ខណៈដែលវាមិនធ្លាប់មាន ក្នុងរយៈពេលជាង ៥០ឆ្នាំកន្លងមកនេះ។
អាជ្ញាធរបានបញ្ជាក់ថា មនុស្សយ៉ាងតិចបីនាក់បានស្លាប់ ហើយបើតាមការព្យាករណ៍ ចំនួនអ្នកស្លាប់នឹងកើនឡើង ខណៈដែលតំបន់មួយចំនួន ក្នុងទីក្រុងត្រូវបានគេរំពឹងទុកថា នឹងមានភ្លៀងធ្លាក់ពេញមួយសប្តាហ៍។
ក្នុងនោះដែរទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា ទឹកជំនន់នេះ នឹងបង្កគ្រោះដ៏ធំធេងហួសពីអ្វី ដែលមិនធ្លាប់មានពីមុនមក៕
មតិយោបល់