ព័ត៌មានសេដ្ឋកិច្ច

តម្លៃទឹកស្អាត សម្រាប់ផ្ទះឈ្នួលកម្មករ នឹងចុះថ្លៃជាពិសេស ចាប់ពីខែកញ្ញា តទៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ តម្លៃទឹកស្អាតប្រើប្រាស់ សម្រាប់ផ្ទះឈ្នួលកម្មករ កម្មការិនី នឹងចុះថ្លៃមកត្រឹម ៨០០រៀល ក្នុងមួយម៉ែត្រគូប ដែលកាលពីមុន ម្ចាស់ផ្ទះឈ្នួល បានលក់ឲ្យកម្មករ ក្នុងតម្លៃ ១២០០រៀល។

ចាប់ពីថ្ងៃទី ១ ខែកញ្ញា នេះតទៅ រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ នឹងលក់ឲ្យម្ចាស់ផ្ទះ ក្នុងតម្លៃ ៧០០រៀល/ម៉ែត្រគូប ហើយម្ចាស់ផ្ទះលក់បន្តឲ្យ កម្មករ ក្នុងតម្លៃ ៨០០រៀល ដែលចំណេញ ៤០០រៀល ធៀបនឹងតម្លៃចាស់។

សម្តេចបន្តថា ការបញ្ចុះតម្លៃនេះ បើតាមការគិតគូរ គ្រាន់តែភ្នំពេញ និងខេត្តកណ្តាល រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ ត្រូវខាតបង់ប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដើម្បីជួយជាប្រយោជន៍ដល់ បងប្អូនកម្មករ កម្មការិនីទាំងអស់។

លើសពីនេះទៅទៀត សម្តេចក៏បានអំពាវនាវ ឲ្យម្ចាស់ផ្ទះជួលទាំងអស់ កុំតម្លើងថ្លៃផ្ទះជួល ១ឆ្នាំពេញ គឺ នៅឆ្នាំ ២០១៨ ដើម្បីជួយទៅដល់កម្មករ និងជម្រុញវិស័យនេះ ឲ្យឈានឡើងមួយកម្រិតទៀត។

គួររម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ថ្លៃទឹកភ្លើងនៅទូទាំងប្រទេស ចុះថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៧តទៅ។

សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្រោម ៣ម៉ែត្រគូប ក្នុងមួយខែ គឺត្រូវបានបន្ធូរបន្ថយតម្លៃមកត្រឹម ៤០០រៀលក្នុងមួយម៉ែត្រគូប ពោលគឺថ្លៃដើម ហើយបើប្រើប្រាស់ចន្លោះពី ៤-៧ម៉ែត្រគូប គឺបញ្ចុះតម្លៃពី ៥៥០រៀល មកត្រឹម ៥០០រៀល។

ចំពោះអគ្គិសនីវិញ ប្រជាពលរដ្ឋប្រើប្រាស់ក្រោម ១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែគឺ បញ្ចុះមកត្រឹម ៤៨០រៀល ប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោងគឺ ៦១០រៀល។

រីឯអ្នកប្រើប្រាស់អគ្គិសនីលើសពី ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែគឺ តម្លៃ ៧៧០រៀល (បណ្តាញរដ្ឋ) ហើយសម្រាប់អ្នកប្រើប្រាស់បណ្តាញឯកជនវិញគឺ តម្លៃ ៧៩០រៀល៕

លពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ តម្លៃទឹកស្អាតប្រើប្រាស់ សម្រាប់ផ្ទះឈ្នួលកម្មករ កម្មការិនី នឹងចុះថ្លៃមកត្រឹម ៨០០រៀល ក្នុងមួយម៉ែត្រគូប ដែលកាលពីមុន ម្ចាស់ផ្ទះឈ្នួល បានលក់ឲ្យកម្មករ ក្នុងតម្លៃ ១២០០រៀល។

មតិយោបល់