ក្រោមគម្រោងសេចក្តីព្រាងច្បាប់ “សិទ្ធិទទួលព័ត៌មាន” ដែលឧបត្ថម្ភដោយទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO កម្ពុជា និងដោយមានការគាំទ្រពីក្រសួងព័ត៌មាន វិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើការជ្រើសរើសសិក្ខាកាមជាអ្នកសារព័ត៌មាន និងអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ទាំងក្នុងស្ថានប័នរដ្ឋ និងឯកជន ចំនួន២០នាក់ ដើម្បីចូលរៀនលើមុខជំនាញ សិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌អ្នកសារព័ត៌មាន ដែលវគ្គនេះនឹងប្រព្រឹត្តទៅចាប់ពីខែតុលា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០នាទីរសៀល៕
មតិយោបល់