ឥណ្ឌាៈ ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ខ្លួនបានព្រមព្រៀងជាមួយចិន ក្នុងការដកកងទ័ពចេញពីតំបន់ព្រំដែន កំពុងមានជម្លោះឲ្យបានឆាប់រហ័ស ខណៈដែលទាហានប្រទេសទាំងពីរ បានឈរជើងនៅទីនោះ អស់រយៈពេលជាងពីរខែកន្លងមកហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសឥណ្ឌា បាននិយាយថា នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ឥណ្ឌា និងចិន បានរក្សានូវទំនាក់ទំនងការទូតរវាងគ្នាបានយ៉ាងល្អ បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាមួយប្រាវ ដោយទាហានចិនបានប្រើដុំថ្មគប់ប្រឆាំងទៅលើទាហានឥណ្ឌា នៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ស្ថិតនៅប៉ែកខាងលិចនៃតំបន់ Himalaya។
ប្រភពដដែរបានបញ្ជាក់ទៀតថា ដោយផ្អែកលើលក្ខខណ្ឌនេះ ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាហើយ ក្នុងការដកបុគ្គលិកយោធា នៃប្រទេសទាំងពីរ ចេញពីព្រំដែន ដែលកំពុងប្រឈមមុខដាក់គ្នា នៅតំបន់ដុកឡាល៕

មតិយោបល់