មីយ៉ាន់ម៉ាៈ សារព័ត៌មានផ្លូវការ Global New Light ក្នុងប្រទេស នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មនុស្សប្រមាណ ១១,៧២០ នាក់ មកពីភូមិដែលរងគ្រោះ បន្ទាប់ពីការវាយប្រហារភេរវកម្ម ត្រូវបានគេជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព នៅរដ្ឋរ៉ាក់ឃីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧។
របាយការណ៍ដដែរ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែសីហាកន្លងមក គឺមានការវាយប្រហារភេវរកម្មចំនួនជាង ៥២ លើក ដែលបានបង្កទ្បើងដោយក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា Arakan (ARSA)។
ការវាយប្រហារនេះ បានសម្លាប់សមាជិកសន្ដិសុខអស់ ១៣ នាក់ និង ១៥នាក់ទៀតរងរបួស ខណៈដែលសាកសពពួកសកម្មប្រយុទ្ធសរុប មានរហូតដល់ចំនួន ៣៧០ នាក់។
ក្នុងនោះផ្ទះពលរដ្ឋជាង ២,៦២៥ ខ្នង នៅភូមិ Kotankauk, Myinlut និង Kyikanpyi និងមណ្ឌលសុខភាពពីរ នៅតំបន់ Maungtaw ត្រូវបានដុតបំផ្លាញផងដែរ ដោយក្រុមភេរវករជ្រុលនិយម។
គួរបញ្ជាក់ដែរថា ជនមូស្លីមប្រហែល ៣៨.០០០ នាក់ មកពីរដ្ឋរ៉ាក់ឃីន បានភៀសខ្លួនឆ្ពោះទៅកាន់ព្រំដែន ប្រទេសបង់ក្លាដែស៕

មតិយោបល់