ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៣នាក់ ដែលជាមេខ្លោងធំ ជាមួយនឹងគ្រឿងញៀនទម្ងន់ជិត៧ខាំ!

ក្រចេះ: ប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនក្នុងអំឡុងរយៈពេលជិត១ខែក្នុងខែសីហា នេះ បន្ទាប់ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានបង្កើតមូលនិធិមក កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានបង្ក្រាបយ៉ាងសកម្មដោយបានបំបែកករណីដែលក្នុងនោះមានជនគ្រឿងញៀនប្រុសស្រីចំនួន៤៤នាក់ និងគ្រឿងញៀនប្រភេទមេតំហ្វេតំម៉ីនចំនួនជាង៧០កញ្ចប់តូច ធំ ត្រូវបានបើកប្រតិបត្តិការ ស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់បានចំនួន១៥ករណី។

ប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន ក្រោមការដឹកនំាពីស្ថាប័នអយ្យការខេត្ត ដែលបានធ្វើឡើងកក្រើកខេត្តក្រចេះក្នុងអំឡុងរយៈពេល២៦ថ្ងៃ ក្នុងខែសីហា នេះ ក្នុងនោះជនមុខសញ្ញាគ្រឿងញៀនចំនួន៤៤នាក់ មានស្រី១០នាក់ត្រូវបានឃាត់ខ្លួនបន្តនីតិវិធី។

យុទ្ធនាការដែលបានធ្វើឡើងយ៉ាងក្តៅគគុក លើការស្រាវជ្រាវបង្រ្កាបមុខសញ្ញា គ្រឿងញៀនពីកងកម្លាំងសមត្ថកិច្ច ក្រោមការសម្របសម្រួលផ្ទាល់របស់ស្ថាប័នអយ្យការ ខេត្ត បានធ្វើឲ្យសារធារណៈជនមានការគាំទ្រ និងសម្តែងទំនុកចិត្តមកលើកងកម្លាំងសមត្ថ កិច្ចយ៉ាងខ្លាំង។

នគរបាលប្រឆាំងការជួញដូរគ្រឿងញៀនខេត្ត បានឲ្យដឹងថា មានជនជាមេខ្លោង គ្រឿងញៀនចំនួន៣នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលក្រោមការបញ្ជារផ្ទាល់ពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការស្រាវជ្រាវបង្រ្កាប បានកាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងលំនៅឋានមួយកន្លែង ក្នុងឃុំពង្ររ ស្រុកឆ្លូង ខេត្តក្រចេះ។

នគរបាលបានឲ្យដឹងទៀតថា ជាមួយនិងយុទ្ធនាការនោះ ក្រៅពីជនគ្រឿងញៀន ជាមុខសញ្ញាជួញដូរធំ ចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះក៏មានគ្រឿងញៀនជាងកន្លះគីឡូក្រាម ដែលត្រូវបានឆែកឆេររកឃើញផងដែរ។

ជនសង្ស័យប្រុសស្រីលើករណីគ្រឿងញៀនទ្រង់ទ្រាយធំ ដែលត្រូវបានឃាត់ខ្លួននេះមាន ១ឈ្មោះ ចឹប ហ៊ាន ភេទស្រី អាយុ៣៨ឆ្នាំ ២ ឈ្មោះ យូ សុខចន្ថា ហៅចក់ អាយុ៤១ឆ្នាំ និងទី៣ឈ្មោះ យូ គុន្ធវណ្ណឌី ហៅធំ អាយុ២៧ឆ្នាំ។

ព្រះរាជអាជ្ញាររងអមសាលាដំបូខេត្តលោក ធុច បញ្ចសន្តិភាព និងលោក ជា សុភក្រ្ក ដែលបានដឹកនាំកម្លាំងនគរបាលបើកប្រតិបត្តិការស្រាវជ្រាវបង្រ្កាបបានឲ្យដឹងថា ក្រោយការចុះស្រាវជ្រាវនិងស៊ើប អង្កេត កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុស ស្រីទាំង៣នាក់នេះ ជាមួយនឹងគ្រឿងញៀនទម្ងន់ជិត៧ខាំ។
លោកថា នគរបាលជំនាញបានធ្វើតេស្តលើសារធាតុញៀនទាំងនេះ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅនឹងមុខជនសង្ស័យប្រុស ស្រី និងបានរកឃើញថា សុទ្ធតែមានសារធាតុញៀនប្រភេទមេតំហ្វេតាម៉ីន។

ជនមេខ្លោងគ្រឿងញៀនប្រុស ស្រីទាំង៣នាក់ កំពុងតែឃាត់ខ្លួន និងបន្តការសាកសួរពីកម្លាំងជំនាញនគរបាលការិយាល័យប្រឆាំការជួញគ្រឿងញៀនខេត្ត ដើម្បីបន្តនីតិវិធី៕

មតិយោបល់