រុស្ស៊ី: ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើការសន្ទនាតាមទូរស័ព្ទមួយជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅស្អែកថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីខាងភាគីរុស្ស៊ី បានទទួលការសុំទោសលោក Erdogan ប្រធានាធិបតីទួរគីចំពោះការស្លាប់អ្នកបើកយន្តហោះរុស្ស៊ី ដោយការបាញ់ទម្លាក់យន្តហោះ Su-24 នៅក្នុងខែវិច្ឆិកា ដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ា កាលពីឆ្នាំមុននេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry បានដកស្រង់សំដីដោយទីភ្នាក់ងារ RIA Novosti បានឲ្យដឹងថា នៅក្នុងថ្ងៃស្អែក ការហៅទូរស័ព្ទមួយរវាងលោកប្រធានាធិបតីពូទីន និងលោកប្រធានាធិបតីលោក Erdogan នឹងត្រូវរៀបចំឡើងដោយការផ្តួចផ្តើរបស់រុស្ស៊ី។
វិមានក្រឹមឡាំងបានឱ្យដឹងកាលពីថ្ងៃចន្ទថា លិខិតមួយដែលបានផ្ញើដោយលោក Erdogan ទៅលោកពូទីនមានទាំងការបញ្ចេញមតិមួយនៃការសោកស្តាយនិងសុំអភ័យទោសសម្រាប់ការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ហើយបាន សម្តែងការត្រៀមខ្លួនរួចរាល់ហើយក្នុងការកែលម្អទំនាក់ទំនងឡើងវិញ។
ការកែលម្អទំនាក់ទំនងឡើងវិញនេះ ដោយសារតែរដ្ឋាភិបាលទួរគីបាននិយាយម្តងហើយម្តងទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចនឹងត្រូវបានស្ដារឡើងវិញ បន្ទាប់ពីក្រុងអង់ការ៉ាបានសុំទោសនិងផ្តល់សំណងទៅឱ្យប្រទេសរុស្ស៊ីសម្រាប់យន្តហោះដែលបានបាញ់ទម្លាក់នេះនិងដល់ក្រុមគ្រួសាររបស់លោក Oleg Peshkov ផងដែរ៕
មតិយោបល់