លីប៊ីៈ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) លោក Stephane Dujarric បានធ្វើការប៉ាន់ប្រមាណថា ជនស៊ីវិលចំនួន ៧០ នាក់ ត្រូវបានសម្លាប់ ឬទទួលរងរបួសដោយសង្គ្រាម នៅទូទាំងប្រទេសលីប៊ី នៅអំទ្បុងពេលខែឧសភា ក្នុងនោះរួមមានកុមារ ៧នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។
ភាគច្រើននៃការស្លាប់ និងរបួសនេះ ត្រូវបានបង្កឡើងដោយការបាញ់ផ្លោង ក្នុងនោះមានទាំងកាំភ្លើងត្បាល់ កាំភ្លើងធំ និងអាវុធជាច្រើនផ្សេងទៀត៕
នៅបេនហ្គាហ្ស៊ី ជាទីក្រុងធំបំផុតទីពីររបស់ប្រទេសលីប៊ី ដែលគេដឹងថា ក្រុមចម្រុះដឹកនាំដោយកងទ័ពលីប៊ី ត្រូវបានប្រយុទ្ធគ្នា ជាមួយកងកម្លាំងដែលគេហៅថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម។
គួរបញ្ជាក់ផងដែរ ពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយម និងជីវពលគាំទ្ររដ្ឋអ៊ីស្លាម បានវាយដណ្តើមយកទីក្រុង និងទីប្រជុំជនជាច្រើន ក្នុងប្រទេសលីប៊ីអស់រយៈពេលជាច្រើនខែ ដែលបានបង្កឲ្យមានអសន្តិសុខ កើតទ្បើងនៅក្នុងប្រទេស៕
មតិយោបល់