ព័ត៌មានអន្តរជាតិ

ទឹកជំនន់ រួមទាំងការបាក់នៅស្រីលង្កា សម្លាប់មនុស្ស ៩១ នាក់ ខណៈជាង ១០០ នាក់ទៀតបាត់ខ្លួន

ស្រីលង្កាៈ ប្រភពពីមន្ត្រី បានឲ្យដឹងថា ទឹកជំនន់ រួមជាមួយនឹងការបាក់ដី ដោយសារភ្លៀវរដូវមូសុង នៅក្នុងប្រទេស បានបណ្ដាលឲ្យមនុស្ស ៩១ នាក់ស្លាប់ ខណៈដែលជាង ១០០ នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារជួយសង្គ្រោះ បាននិយាយថា មនុស្សប្រហែលជា ២០០ នាក់ ត្រូវបានបង្ខំចិត្តជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅភាគខាងត្បូង និងខាងលិចនៃប្រទេស។

មកទល់ពេលនេះ ទូក និងឧទ្ធម្ភាគចក្រយោធា ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះនោះ ដើម្បីប្រតិបត្តិការរុករក និងជួយសង្គ្រោះ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយប្រទេសស្រីលង្កា (DMC) បានលើកទ្បើងថា ចំនួនអ្នកស្លាប់អាចនឹងមាន ការកើនឡើង ស្របពេលដែលតំបន់មួយចំនួនទៀត ភ្នាក់ពុំទាន់បានទៅដល់៕

មតិយោបល់