មីយ៉ាន់ម៉ាៈ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងមេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជី បានប្រឈមនឹងការថ្កោលទោសពីអន្ដរជាតិ សម្រាប់ការបរាជ័យក្នុងការការពារជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៧។
ពលរដ្ឋរ៉ូហ៊ីងយ៉ាជិត ៩ ម៉ឺននាក់ បានរត់ភៀសខ្លួនចូលទៅកាន់ប្រទេសបង់ក្លាដេស ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ ខណៈដែលមនុស្សជិត៤០០នាក់ បានស្លាប់បន្ទាប់ពីមានការប្រយុទ្ធគ្នា រវាងក្រុមជីវពលរ៉ូហ៊ីងយ៉ា និងកងកម្លាំងរដ្ឋាភិបាល នៅកន្លែងហែកហួរដោយជម្លោះ ស្ថិតនៅភាគខាងលិចរដ្ឋរ៉ាឃីន។
វិបត្តិជម្លោះជាតិសាសន៍ជនជាតិដើម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ពលរដ្ឋរ៉ូហ៊ីងយ៉ា ត្រូវបានគេបង្ខំឲ្យរស់នៅក្រោមការរឹតត្បិត ដូចជាការប្រកាន់ពូជសាសន៍ ទៅលើភាពជាពលរដ្ឋ។
សូមជំរាបថា អំពើហិង្សារវាងក្រុមអ្នកប្រយុទ្ធរ៉ូហ៊ីងយ៉ា និងកងកម្លាំងរដ្ឋាភិបាល បានផ្ទុះឡើងតាំងពីខែតុលា ឆ្នាំមុនមកម្លេះ ដោយមកទល់ពេលនេះ កុំថាឡើយតែរដ្ឋបាលលោកស្រី ស៊ូជី សូម្បីតែអង្គការសហប្រជាជាតិ ក៏មិនទាន់អាចដោះស្រាយបញ្ហាជម្លោះជាតិសាសន៍ ដ៏រុំារ៉ៃនេះបានទ្បើយ៕
មតិយោបល់