ព័ត៌មានអន្តរជាតិ

ជំងឺផ្តាសាយបក្សីថ្មីនៅតែបន្តវាយប្រហារប្រទេសកូរ៉េខាងត្បូង

កូរ៉េៈ ការផ្ទុះទ្បើងនៃជំងឺផ្តាសាយបក្សីថ្មី H5N6 ដែលគេមើលឃើញថា សត្វមាន់ និងទាប្រមាណ ៣១,៥ លានក្បាល ត្រូវបានប្រមូលយកទៅសម្លាប់ចោល នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែវិច្ឆិកាមក ខណៈដែលជំងឺនេះ បានរីករាលដាលដល់ខេត្តជេជូរបស់ប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន jejuweekly ចេញផ្សាយនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧

ក្នុងគោលបំណងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃមេរោគនេះ តំបន់ជុំវិញទីតាំង ដែលគេបានរកឃើញវីរុស H5N6 នឹងត្រូវបានកំណត់ថា ជាតំបន់ត្រួតពិនិត្យមើលយ៉ាងពិសេស ដោយក្នុងនោះតំបន់នៅតាមកសិដ្ឋានចិញ្ចឹមសត្វចំនួន ១៤ កន្លែង ត្រូវបានរឹតបន្តឹងផងដែរ។

លើសពីនេះទៅទៀត ផ្លូវដើរឆ្លងកាត់ចូលកសិដ្ឋាន ដែលកំពុងរងផលប៉ះពាល់ ដោយវីរុសនេះ នឹងត្រូវបានបិទរហូតដល់ពេលបញ្ចប់ការរាតត្បាតនៃជំងឺនេះ៕

មតិយោបល់