ដើម្បីចូលរួមសកម្មភាពសង្គម កាលពីថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ វិទ្យាស្ថានខេមអេដបានរៀបចំកម្មវិធីសប្បុរសធម៌មួយទៅកាន់«អង្គការអប់រំដល់កុមារ និងស្ត្រី» ដែលស្ថិតក្នុងភូមិអូរធំ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ»។ ជាមួយគ្នានេះដែរ ដើម្បីផ្សារភ្ជាប់ទៅនឹងប្រធានបទនៃកម្មវិធីសប្បុរសធម៌នេះ គណៈគ្រប់គ្រងក៏ដូចជាបុគ្គលិកដែលបានចូលរួម បានចែករំលែកនូវចំណេះដឹងដែលទាក់ទងទៅនឹងការសិក្សារៀនសូត្រនិងអនាម័យក្នុងការរស់នៅទៅកាន់កុមារតូចៗ និងប្រជាជនដែលនៅតំបន់នោះ ក្នុងគោលបំណងជួយលើកកម្ពស់ការអប់រំក៏ដូចជាបំផុសស្មារតីប្រជាពលរដ្ឋឲ្យរស់នៅមានអនាម័យល្អ។ លើសពីនេះទៅទៀត វិទ្យាស្ថានខេមអេដបានឧបត្ថម្ភដល់កុមារតូចៗនូវសម្ភារៈសិក្សា ក្នុង១នាក់១ឈុត និងប្រជាជនក្រីក្ររួមមានចាស់ជរា និងជនពិការ ដែលម្នាក់ៗទទួលបាន មីចំនួន១កេះ និងថវិការមួយចំនួន។ មិនតែប៉ុណ្ណោះ វិទ្យាស្ថានខេមអេដ ក៏បានឧបត្ថម្ភជូនអង្គការនូវកុំព្យូទ័រលើតុចំនួន២គ្រឿង ទូរដាក់សម្ភារៈចំនួន៣ សៀវភៅនិងសម្ភារៈផ្សេងៗដែលបានពីសប្បុរសជននានា ព្រមទាំងថវិការចំនួន ២០០ដុល្លា ផងដែរ ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អង្គការ។
គួររំលឹកផងដែរថា វិទ្យាស្ថានខេមអេដជាវិទ្យាស្ថានអន្តរជាតិតែមួយគត់ដែលទទួលបានចំណាត់ ថ្នាក់ប្លាទីនីម ដែលជាចំណាត់ខ្ពស់ជាងគេបំផុត ពីសំណាក់សមាគមគណនេយ្យករជំនាញACCA ដែលមានទីតាំងនៅក្នុងចក្រភពអង់គ្លេស ព្រមទាំងទទួលស្គាល់រហូតដល់១៨៣ប្រទេសលើពិភពលោក ទៅលើគុណភាពនៃការអប់រំផ្នែកគណនេយ្យករជំនាញ ហើយនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដតែងតែទទួលបានឱកាសការងារខ្ពស់ផងដែរ។
មតិយោបល់