ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន ៨ កំពុងរងការគំរាមគំហែង ខណៈគ្រោះរញ្ជួយដីកម្រិត ៨ រ៉ិចទ័រ វាយប្រហារនៅឆ្នេរសមុទ្រម៉ិកស៊ិក

ម៉ិកស៊ិកៈ ប្រទេសចំនួន ៨ បានទទួលការព្រមានពីរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រ បានវាយប្រហារចម្ងាយ ១២០ គីឡូម៉ែត្រពីភាគនិរតីនៃប្រទេសម៉ិកស៊ិក។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

គ្រោះរញ្ជួយដីនេះ មានរំញ័រនៅចំណុចកណ្ដាលជម្រៅ ៣៣ គីឡូម៉ែត្រ ពីភាគខាងលិចនៃទីក្រុង Pijijiapan មិនឆ្ងាយប៉ុន្មាននោះទេពីព្រំដែនប្រទេសហ្គាតេម៉ាឡា។

តាមប្រព័ន្ធប្រកាសអាសន្នទុកជាមុនអំពីរលកស៊ូណាមីរបស់អាមេរិក បានឲ្យដឹងថា មានសញ្ញាគ្រោះថ្នាក់នៃរលកស៊ូណាមី ដែលអាចបង្កផលប៉ះពាល់ដល់ប្រទេសជិតខាងចំនួន៨ ក្នុងនោះរួមមាន អេក្វាឌ័រ, នីការ៉ាហ្គ័រ, ប៉ាណាម៉ា, ហ្គាតេម៉ាឡា, ហុងឌូរ៉ាស, ម៉ិកស៊ិក, អែលសាវ៉ាឌ័រ, និងកូស្តារីកា៕

មតិយោបល់