ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ជួយឲ្យភ្នែកភ្លឺកាន់តែច្បាស់ រួចផុតពីជំងឺផ្សេងៗ

វីតាមីនA មានសារៈសំខាន់ខ្លាំងណាស់ចំពោះស្បែក ប្រព័ន្ធការពាររាងកាយ ព្រមទាំងអាចថែរក្សាភ្នែកឲ្យមានសុខភាពល្អ។ ប្រសិនបើខ្វះវីតាមីនA ភ្នែករបស់អ្នកអាចប្រឈមនឹងភាពស្ងួត រលាក ងងឹតមាន់ រួមទាំងកើតជំងឺផ្សេងៗទៀត។ នេះហើយជាមូលហេតុដែលក្រុមអ្នកជំនាញ ផ្តល់អនុសាសន៍ឲ្យយើងគ្រប់គ្នាទទួលទានអាហារដែលមានផ្ទុកវីតាមីនA ឲ្យបានគ្រប់គ្រាន់។

តើអាហារប្រភេទណាទៅ ដែលមានសម្បូរវីតាមីនA? ខាងក្រោមនេះ គឺជាប្រភេទអាហារដែលយើងគួរទទួលទានជាប្រចាំ៖

ប៉េងប៉ោះ
ប៉េងប៉ោះ សម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងកាល់ឡូរីទាបបំផុត។ ជាទូទៅប៉េងប៉ោះទំហំមួយផ្លែធំល្មម អាចផ្តល់វីតាមីនA ដល់រាងកាយចំនួន២០ភាគរយ ជាប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតប៉េងប៉ោះ គឺជាប្រភពដ៏ល្អនៃវីតាមីនC និងលីកូពីន ដែលមានអត្ថប្រយោជន៍សម្រាប់រាងកាយផងដែរ។

ដំឡូងជ្វា
ដំឡូងជ្វា មានរសជាតិផ្អែមឆ្ងាញ់ ហើយផ្ទុកសារធាតុចិញ្ចឹមយ៉ាងច្រើនលើសលប់។ ក្នុងដំឡូងជ្វាមួយមើលធំល្មម អាចផ្តល់វីតាមីនA ចំនួន៤៣៨ភាគរយ សម្រាប់មនុស្សពេញវ័យ ដែលត្រូវការជាប្រចាំថ្ងៃ ហើយផ្ទុកកាឡូរីត្រឹមតែ ១០៣តែប៉ុណ្ណោះ។

តែបៃតង
តែបៃតង សម្បូរសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែបរិមាណកាឡូរីទាបបំផុត។ តែបៃតង ១ពែង មានផ្ទុកវីតាមីនA រហូតដល់ទៅ ១២៧ភាគរយ និងកាឡូរីត្រឹមតែ ១៨ប៉ុណ្ណោះ។

ការ៉ុត
ការ៉ុត មួយមើលទំហំធំល្មម មានផ្ទុកវីតាមីនA ជាង២០០ភាគរយ ដែលយើងត្រូវការជាប្រចាំថ្ងៃ។ ក្រៅពីនេះ ការ៉ុត សម្បូរទៅដោយជាតិសរសៃ ម៉ាញេស្យូម វីតាមីន C, K និង Bផងដែរ។

ផ្លែល្ហុង
ផ្លែល្ហុង មានផ្ទុកវីតាមីន A សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ និងអង់ស៊ីម។ ក្នុងល្ហុងតូចល្មមមួយផ្លែ អាចផ្តល់សមាសធាតុសំខាន់ៗអស់ទាំងនេះ ចំនួន២៩ភាគរយ ដល់រាងកាយដែលត្រូវបានអ្នកជំនាញផ្តល់អនុសាសន៍ឲ្យទទួលទានរាល់ថ្ងៃ។

អាហារទាំងអស់នេះហើយ ដែលសម្បូរទៅដោយវីតាមីនA ដែលល្អបំផុតសម្រាប់សុខភាពភ្នែក និងការពារភ្នែកឲ្យរួមផុតពីជំងឺផ្សេងៗផងដែរ៕

ប្រភពៈ beextrahealthynow

មតិយោបល់