ឥណ្ឌាៈ កងទ័ពជើងទឹកឥណ្ឌា កំពុងរៀបចំទម្លាក់នាវាមុជទឹក ដ៏មានសមត្ថភាព ដើរដោយថាមពលនុយក្លេអ៊ែរលើកទី២ ចូលទៅក្នុងសមុទ្រនៅខែក្រោយ ខណៈជិតដល់ថ្ងៃគម្រប់ខួបលើកដំបូង ដែលឥណ្ឌាបានក្លាយជាប្រទេសទី១ ស្ថិតនៅក្រៅសមាជិកអចិន្រ្តៃយ៍ចំនួន៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះរួមមាន រុស្ស៊ី អាមេរិក អង់គ្លេស បារាំង និងចិន ដែលហេតុធ្វើឲ្យប្រទេសមួយនេះ អាចផលិតនាវាចម្បាំងនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួនបាន។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
INS Aridhaman ជានាវាមុជទឹកសម្រាប់ធ្វើការបាញ់មីស៊ីលផ្លោងលើកទី២ របស់ប្រទេសឥណ្ឌា ដែលត្រូវបានសាងសង់ទ្បើង ក្រោមគម្រោងបច្ចេកវិទ្យាជឿនលឿន (ATV) នៅទីក្រុង Visakhapatnam ។
នាវានេះ នឹងចាប់ផ្តើមការសាកល្បងនៅក្នុងសមុទ្រ ក្រោមការឃ្លាំមើលរបស់រដ្ឋមន្ត្រីការពារជាតិលោក Nirmala Sitharaman ហើយបើប្រៀបធៀបទៅនឹងនាវាមុជទឹកទី១ INS Arinhat Aridhaman នោះ គឺវាមានសមត្ថភាពទ្វេដង អាចបាញ់គ្រាប់មីស៊ីលជាច្រើន ព្រមទាំងបើកបរនៅក្រោមទឹកលឿនជាងមុន ដោយសារតែមានប្រព័ន្ធជំរុញដ៏ខ្លាំងក្លា៕
មតិយោបល់