ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះនៅម៉ិកស៊ីក រងរបួសមនុស្ស ៨៤នាក់ សំណាងល្អមិនមានអ្នកស្លាប់

ម៉ិកស៊ីកៈ មនុស្សប្រហែល ៨៤ នាក់បានរងរបួស កាលពីថ្ងៃអង្គារ នៅពេលដែលយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Aeromexico បានធ្លាក់បន្ទាប់ពីបានហោះហើរ នៅក្នុងរដ្ឋ Durango របស់ម៉ិកស៊ិក តែអាជ្ញាធរបាននិយាយថា មិនមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

តាមរបាយការណ៍បឋម បានសន្មតថា ការធ្លាក់យន្តហោះនេះ បណ្ដាលមកពីលក្ខខណ្ឌអាក្រក់នៃអាកាសធាតុ។

យ៉ាងណាមិញមន្រ្តីនៅនាយកដ្ឋានគមនាគមន៍ម៉ិកស៊ិច បាននិយាយថា អ្នកដំណើរ៩៧នាក់ និងសមាជិកយន្តហោះ៤នាក់ បានស្ថិតនៅក្នុងយន្តហោះដែលធ្លាក់ កាលពីវេលាម៉ោងប្រហែលម៉ោង ៤ រសៀលនោះ។

រូបភាពទូរទស្សន៍ បានបង្ហាញថា តួយន្តហោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាមួយផ្សែងដែលហ៊ុយឡើងទៅលើមេឃ៕

មតិយោបល់