ឥណ្ឌូនេស៊ីៈ ប្រភពពីមន្ត្រីរដ្ឋាភិបាលម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែល ១៥ នាក់ កំពុងបាត់ខ្លួន និង ១៤ នាក់ទៀតបានរងរបួស ដោយសារគ្រោះរអិលបាក់ដី បានវាយប្រហារនៅខេត្ត Java ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា គ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើងនៅភូមិ Pasir Panjang ក្នុងស្រុក Brebes អំទ្បុងពេលជនរងគ្រោះ កំពុងដាំដុះដំណាំស្រែចម្ការរបស់ពួកគេ នៅតាមជម្រាលភ្នំ។
មកទល់ពេលនេះ ប្រតិបត្តិការរុករក និងជួយសង្គ្រោះ ត្រូវបានចាប់ផ្ដើម ខណៈអាជ្ញាធរ បានបញ្ជាក់ថា គ្រឿងបរិក្ខារជួយសង្គ្រោះធុនធ្ងន់ មិនអាចចូលទៅក្នុងតំបន់ ដែលរងផលប៉ះពាល់បាននោះទេ៕
មតិយោបល់