ព័ត៌មានអន្តរជាតិ

មនុស្សចំនួនជិត ៥.០០០នាក់ ត្រូវជម្លៀសខ្លួនចេញ បន្ទាប់ពីភ្លៀងឆេះព្រៃនៅទីក្រុង Los Angeles

អាមេរិកៈ បើតាមអាជ្ញាធរ បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួនជិត ៥.០០០នាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញ ពីផ្ទះរបស់ពួកគេ បន្ទាប់ពីភ្លើងឆេះព្រៃ យ៉ាងខ្លាំងនៅទីក្រុង Los Angeles។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

អនុប្រធានបង្ការ និងពន្លត់អគ្គីភ័យទីក្រុង Los Angeles លោក Chief John Tripp បានឲ្យដឹងថា ការបញ្ជាជម្លៀសចេញ ធ្វើទ្បើងបន្ទាប់ពីអគ្គិភ័យនេះ បានចាប់ផ្ដើមឆេះរីករាលដាល ចូលជ្រៅដល់ផ្ទៃដីជាង ៥០០ ហិចតារួចទៅហើយ កាលពីថ្ងៃសៅរិ៍។

ហេតុការណ៍ភ្លើងឆេះព្រៃនេះ បានកើតទ្បើងនៅរសៀលថ្ងៃសៅរិ៍ ក្នុងតំបន់ Calabasas ជាផ្នែកកុះករមួយ នៅទីក្រុង Los Angeles ដែលក្នុងនោះ ត្រូវបានគេដឹងថា មានផ្ទះតារាចម្រៀងល្បីល្បាយអាមេរិកពីររូបផងដែរ គឺនាង Jessica Simpson និងនាង Toni Braxton នេះបើតាមការឲ្យដឹងពីអាជ្ញាធរ៕

10712415_G151226172545-winds-fueling-massive-ca-fire-nr-sidner-00020405-large-169160605004534-calabasas-fire-large-tease160605035052-wildfire-california-calabasas-vo-00000000-large-169

https://youtu.be/D-r_74pCaEM

មតិយោបល់