ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Ronaldo ត្រូវក្រុម IS គំរាមកាន់តែខ្លាំងឡើង នៅយូរ៉ូ ២០១៦

ព័រទុហ្កាលៈ គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុហ្កាលលោក Fernando Santos បានអះអាងថា កីឡាករ Cristiano Ronaldo របស់ក្លឹប Real Madrid កំពុងរងការគំរាមកំហែងពីក្រុមភេរវកម្ម IS នៅក្នុងព្រឹត្តិការណ៍ ដណ្តើមពានរង្វាន់យូរ៉ូ ២០១៦ ។

យោងតាម metro ចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា តារាបាល់ទាត់របស់ Real Madrid និងជាប្រធានក្រុមជម្រើសជាតិព័រទុហ្កាល កំពុងស្ថិតក្នុងហានិភ័យ ដោយរងការគំរាមកំហែងវាយប្រហារពីក្រុមភេរវកម្ម IS នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ យូរ៉ូ ២០១៦ ។
សម្រាប់បារាំង ដែលជាម្ចាស់ផ្ទះ ក្នុងការប្រកួតនៅរដូវក្តៅនេះ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយពង្រាយកម្លាំង ដើម្បីបញ្ជៀស កុំឲ្យមាន ការវាយប្រហារពីក្រុម ភេរវកម្ម IS ខណៈដែលបញ្ហាវាយប្រហារនេះ បានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ ធ្វើឲ្យមនុស្ស ១៣០ នាក់បានស្លាប់បាត់បង់ជីវិត។

មុនការបើកឆាកនៅថ្ងៃទី១០មិថុនា គ្រូបង្វឹកជម្រើសជាតិព័រទុហ្កាល លោក Santos បានបង្ហើបឲ្យដឹងថា ព័រទុហ្កាលជាក្រុមដែលស្ថិតក្នុងហានិភ័យមួយក្នុងការប្រកួតដ៏ធំនៅបារាំង ព្រោះតែមានវត្តមានកីឡាករ Ronaldo ហើយ IS កំពុងគំរាមកំហែងផងដែរ។

សូមបញ្ជាក់ផងដែរថា អតីតខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Christano Ronaldo ធ្លាប់លើកពាន Champions League និង ជាកីឡាករលេងល្អបំផុតលើពិភពលោក ៣ដង ហើយក៏ជាកីឡាករដែលទទួលស្គាល់បំផុតនៅលើពិភពលោកផងដែរ៕

photo_2016-06-03_20-56-27photo_2016-06-03_20-56-33

មតិយោបល់