ក្រុមជម្រើសជាតិ បារាំងបានឡើងទៅកាន់វគ្គចែកពូលក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ហើយក្នុងប្រទេសរុស្ស៊ី ក្រោយពីបានយកឈ្នះក្រុម បេឡារ៉ុស ក្នុងលទ្ធផល ២-១ យប់មិញនេះ។
បារាំង ពិតជាមិនធ្វើឲ្យអ្នកគាំទ្រ របស់ពួកគេរង់ចាំដោយឥតប្រយោជន៍ឡើយ ក្នុងការឡើងទៅកាន់វគ្គបន្តនៃការប្រកួតព្រឹត្តិការណ៍ដ៍សំខាន់នៅឆ្នាំក្រោយនេះ។ ជាក់ស្តែងណាស់បារាំង បានយកឈ្នះក្រុមជម្រើសជាតិ បេឡារ៉ុស ក្នុងលទ្ធផល ២-១ យ៉ាងប្រថិតប្រថោយ ក្នុងការឡើងទៅកាន់វគ្គ ចែកពូលដ៍សំខាន់នេះ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធដ៍ឆ្នើម និងជាទីចាប់អារម្មណ៍របស់ក្លិបធំៗជាច្រើន Antonie Griezmann បានដើរតួយ៉ាងសំខាន់ ក្នុងការប្រកួតនេះ ដោយកីឡាកររូបនេះ អាចស៊ុតបាន១គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមទាត់បាន១គ្រាប់ផងដែរ។
Griezmann បានស៊ុតនាំក្តីសង្ឃឹមឲ្យបារាំង ១គ្រាប់មុននៅនាទីទី ២៧ ក្រោយពីការបញ្ជូនបាល់យ៉ាងល្អ របស់កីឡាករ Matuidi បន្ថែមលើនេះ នៅនាទីទី ៣៣ Griezmann បានបោះបាល់យ៉ាងស្អាតឲ្យ ខ្សែប្រយុទ្ធ Oliver Giroud ស៊ុតបាន១គ្រាប់ទៀត ជាហេតុនាំឲ្យ បារាំងធ្វើការនាំមុខ បេឡារ៉ុស ក្នុងលទ្ធផល ២-០ មុន។ ក៍ប៉ុន្តែក្រុម បេឡារ៉ុស តាមបាន១គ្រាប់ពីក្រោយវិញដោយការស៊ុតរបស់កីឡាករ Saroka នៅនាទីទី ៤៤ ដែលធ្វើឲ្យបញ្ចប់តង់ទី១ បារាំងនាំមុខបណ្តោះអាសន្នក្នុងលទ្ធផល ២-១ ។
ឈានចូលដល់តង់ទី២ ក្រុមទាំង២ បានធ្វើការវាយលុកគ្នាវិញបន្តទៀត តែមិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយ ដោយបញ្ចប់ ៩០នាទីពេញ បារាំងបានត្រឹមយកឈ្នះ បេឡារ៉ុស ក្នុងលទ្ធផល ២-១ បន្តឡើងទៅកាន់វគ្គចែក ពូល FIFA World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ឆ្នាំក្រោយនេះ ខណៈក្រុម ស៊ុយអ៊ែត ត្រូវរង់ចាំការលេង Play off បន្តទៀត ដើម្បីធានា កៅអីលេងវគ្គចែកពូលដែរ។
ដូច្នេះហើយ បារាំង នឹងឡើងទៅធ្វើការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ មកពីគ្រប់ទ្វីប ដើម្បីដណ្តើមពាន World Cup នៅឆ្នាំក្រោយនេះ ក្នុងប្រទេសរុស្ស៊ី។
https://www.youtube.com/watch?v=mzWc9l8bKoM&t=15s
មតិយោបល់