ព័ត៌មានកីឡា

តោះ! មកស្គាល់ទាំងអស់គ្នា នូវកីឡាករដែលក្របខ័ណ្ឌ Premire League ដោះដូរមានតម្លៃថ្លៃទាំង ១០រូប

ក្របខ័ណ្ឌ​ Premire League គឺជាក្របខ័ណ្ឌបាល់ទាត់កំពូលមួយរបស់អឺរ៉ុប ដែលប្រមូលផ្តុំទៅដោយក្លិបល្បីៗ និងកីឡាករពោរពេញទៅដោយសមត្ថភាព។

ជាការពិតណាស់ អ្នកណា អ្នកណា ក៍ដឹងដែរថា ក្របខ័ណ្ឌកំពូលអង់គ្លេស គឺជាថ្នាលបណ្តុះកីឡាករឆ្នើមៗ ល្បីល្បាញពេញពិភពបាល់ទាត់។ ជាក់ស្តែងណាស់ សូម្បីតែតារាបាល់ទាត់ ពោរពេញទៅដោយប្រជាប្រិយភាព David Beckham កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo កីឡាករ Gareth Bale, Xabi Alonso, Macherano, Luka Modric, Therry Henry , Ajen Rubben និងកីឡាករជាច្រើនទៀតសុទ្ធសឹង ដុះពន្លកចេញពីក្របខ័ណ្ឌអង់គ្លេសផងដែរ។ ម្យ៉ាងវិញទៀត នៅអង់គ្លេស បណ្តុះកីឡាករ ដែលមានតម្លៃខ្លួនទាប ហើយលក់ទៅឲ្យក្រុមល្បីៗ ក្រៅស្រុកវិញ ក្នុងតម្លៃថ្លៃហួសប្រមាណ។

យ៉ាងណាវិញ ថ្វីបើអង់គ្លេសជាកន្លែងបណ្តុះកីឡាករ តែវាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ ព្រោះថា នាពេលបច្ចុប្បន្ននេះ លីគអង់គ្លេសចាប់ផ្តើមទិញកីឡាករថ្លៃៗ ពីក្រៅស្រុក មកយ៉ាងច្រើន និងកីឡាករលីគក្នុងស្រុកផងដែរ។

ខាងក្រោមនេះគឺជា កីឡាករទាំង ១០ រូបដែលលីគអង់គ្លេស ដោះដូរក្នុងតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស៖
១. Paul Pogba ពី Juventus មក Man Utd ក្នុងតម្លៃ ៨៩,៣ លានផោន

២. Romelu Lukaku ពី​ Everton ទៅ Man Utd ក្នុងតម្លៃ ៧៥លានផោន

៣. Angel Di Maria ពី Real Madrid​ ទៅ Man Utd ក្នុងតម្លៃ ៥៩,៧ លានផោន

៤. Kevin De Bruyne ពី Wolfsburg ទៅ​ Man City ក្នុងតម្លៃ ៥៥លានផោន

៥. Fernando Torres ពី Liverpool ទៅ​ Chelsea ក្នុងតម្លៃ ៥០លានផោន

៦. Raheem Sterling ពី Liverpool ទៅ Man City ក្នុងតម្លៃ ៤៩លានផោន

៧. John Stones ពី Everton ទៅ​ Man Ciy ក្នុងតម្លៃ ៤៧,៥លានផោន

៨. Alexandre Lacazette ពី​ Lyon ទៅ​ Arsenal ក្នុងតម្លៃ ៤៦,៥ លានផោន

៩. Bernardo Silva ពី Monaco ទៅ Man City ក្នុងតម្លៃ ៤៣លានផោន

១០. Metzut Ozil ពី Real Madrid ទៅ Arsenal ក្នុងតម្លៃ ៤២,៤លានផោន

មតិយោបល់