ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

David de Gea ធ្លាយដំណឹងថាវិលទៅកាន់ Real Madrid

អង់គ្លេស: ធ្លាយដំណឹងថា អ្នកចាំទីដៃស្អិត David de Gea របស់ក្លឹប បិសាចក្រហម Manchester United កំពុងមានទំនាក់ទំនងយ៉ាងស្អិតរមួត ផ្លាស់ទៅកាន់អតីតក្លឹបរបស់ខ្លួនវិញ នៅរដូវកាលក្តៅនេះ។

យោងតាម metro ចុះផ្សាយនៅល្ងាចថ្ងៃសុក្រទី៣ ខែមិថុនា ឆ្នាំ២០១៦ នេះឲ្យដឹងថា បើទោះបីជា អ្នកចាំទីសញ្ជាតិអេស្ប៉ាញ កុងត្រារបស់ខ្លួនបញ្ចប់នៅឆ្នាំ២០១៩ក៏ដោយ ក៏ប៉ុន្តែអនាគតរបស់អ្នកចាំទីរូបនេះ កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ថាបន្តលេងនៅពហុកីឡដ្ឋាន Old Traford ឬយ៉ាងណា ?

ដោយឡែកសារព័ត៌មាន AS របស់អេស្ប៉ាញ បានចុះផ្សាយថា Real គឺបានកំណត់ចុះហត្ថលេខា កីឡាករអាយុ ២៥ឆ្នាំរូបនេះ ក្នុងរយ:ពេល ២សប្តាហ៍ក្រោយ បន្ទាប់ពីអាក់ខានកាលពីរដូវក្តៅមុន។

បើទោះបីជាយ៉ាងនេះក្តី អតីតអ្នកចាំទី Atletico Madrid បានធ្វើការជម្រះនូវពាក្យចរចាមអារ៉ាមនោះ ដោយបាននិយាយថា «មនុស្សជាច្រើនពួកគេបានដឹងតិចតួចណាស់ ព្រោះថាខ្ញុំបានបន្តចុះហត្ថលេខាសារជាថ្មី ហើយក៏មានបំណងចង់លើកពានជាច្រើនជាមួយនឹង បិសាចក្រហមផងដែរ»៕

photo_2016-06-03_21-14-57

មតិយោបល់