ក្លឹប Real Madrid បានត្រឹមស្មើជាមួយ Dortmund ២-២ ប៉ុណ្ណោះក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ខ្លួនកាលពីយប់មិញនេះ។
លទ្ធផលនេះ បានធ្វើឱ្យក្រុម Real Madrid ឈរនៅលេខ២ក្នុងតារាង ហើយត្រូវប៉ះក្រុមលេខ១ តាមពូលផ្សេងទៀត ដោយការចាប់ឆ្នោតនៅវគ្គ១៦ក្រុមចុងក្រោយធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ការចាប់ឆ្នោតនោះទៀតសោត ក្រុមដែលមកពីប្រទេសដូចគ្នាមិនអាចប៉ះគ្នាបាននោះទេ ខណៈដែលក្រុមក្នុងពូលជាមួយគ្នាក៏មិនអាចប៉ះគ្នាបានដែរ។ ដូច្នេះមានន័យថា Real Madrid ត្រូវប៉ះជាមួយក្រុមលេខ១ក្នុងពូលផ្សេង ហើយក៏មិនប៉ះជាមួយក្រុម Barcelona ឬ Atletico Madrid ដែរ។
នេះមានន័យថាក្រុមរបស់លោក Zidane មានភាគរយច្រើនក្នុងការប៉ះជាមួយក្រុម Arsenal ឬ Leicester City របស់អង់គ្លេស ត្បិតអីក្រុមទាំងពីរនៅលេខ១ក្នុងពូល។ ឬអាចនិយាយបានថា មានតែ៥ក្រុមប៉ុណ្ណោះ ដែល Real Madrid អាចជួប គឺ Arsenal , Napoli, Monaco, Leicester និង Juventus ៕



មតិយោបល់