ឥណ្ឌាៈ វណ្ណកម្មថ្មី «Kung Fu Yoga» សហការរវាងចិន និងឥណ្ឌា ហើយក៏មានការចូលរួមសម្តែងពី កំពូលតារាចិន Jackie Chan ហៅ ឈិនឡុង ត្រូវបានរំពឹងថានឹងចេញផ្សាយនៅឆ្នាំក្រោយ។
យោងតាម គេហទំព័រ hindustantimes ចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា សម្រាប់វណ្ណកម្មថ្មី ពីរប្រទេសសហការគ្នានេះ ក្រៅពីតារាសម្តែង ឈិន ឡុង គឺនៅមានតារាសម្តែងដ៏ល្បីល្បាញឥណ្ឌា លោក Sonu Sood និង នាង Amyra Dastur ។
លោក Jinsong Liu ភារធារីស្ថានទូតចិន ប្រចាំប្រទេសឥណ្ឌា បានឲ្យដឹងថា «ខ្សែភាពយន្ត Kung Fu Yoga នេះនឹងចេញផ្សាយនៅឆ្នាំក្រោយ ប៉ុន្តែកន្លងមក ភាពយន្ត Xuan Zhang បានចេញផ្សាយកាលពីដើមឆ្នាំនេះ រួចរាល់ហើយនៅចិន» ។
នៅដើមខែមិថុនា ឈិន ឡុងបានឈានជើងចូល ទឹកដីឥណ្ឌា ដើម្បីថតខ្សែភាពយន្តថ្មី នៅរដ្ឋ Rajasthan ។
បញ្ជាក់ផងដែរថា ភាពយន្ត Xuan Zhang ជាខ្សែភាពយន្តទី១ ចិន សហការជាមួយឥណ្ឌា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ រកចំណូលបាន ២២លានដុល្លារអាម៉េរិក ខណៈដែលដាក់បញ្ចាំងនៅរោងកុនចំនួន ៦.៥០០ រោងនោះ៕
មតិយោបល់