ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: សាកសពជនអន្តោរប្រវេសន៍បានបោកបក់ទៅលើគោក ១១៧នាក់ នៅលីប៊ី

លីប៊ី: អ្នកនាំពាក្យកងទ័ពជើងទឹករបស់ប្រទេសលីប៊ីបានបង្ហើបឱ្យដឹងនៅថ្ងៃសុក្រនេះថា សាកសពជនចំណាកស្រុក យ៉ាងហោចណាស់ ១១៧នាក់ត្រូវបានបោកបក់ទៅលើគោកនៅក្នុងទីក្រុង Zwarah ភាគខាងលិចប្រទេសលីប៊ីបន្ទាប់ពីទូករបស់ពួកគេ បានលិចនៅតាមផ្លូវនាវាចរទៅកាន់អឺរ៉ុប។

លោក  Ayob Qasem បាននិយាយថា ចំនួននេះទំនងជានឹងកើនឡើងទៀតខណ:ដែលទូកលិចនោះ វាបានផ្ទុកមនុស្សជាច្រើនរាប់ពាន់នាក់ ដោយខុសច្បាប់ជនអន្តោប្រវេសន៍ទៅកាន់អឺរ៉ុប ជាធម្មតាវាអាចផ្ទុកបានតែ ១២៥នាក់ប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាក្រុង Zwarah បានថ្កោលទោសចំពោះភាពអត់ធ្មត់និងភាពអសកម្មរបស់ស្ថាប័នរដ្ឋ និងអង្គការអន្ដរជាតិ ឆ្ពោះទៅរកវិបត្តិចំណាកស្រុកនៅក្នុងទីក្រុងមួយនេះ។ ក្រុង Zwarah បានទទួលមន្រ្តីស្ថាប័នលីប៊ីនិងអង្គការអន្តរជាតិទទួល ខុសត្រូវចំពោះការបរាជ័យក្នុងការផ្តល់ជំនួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបាតុភូតនេះ។

បើយោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន យ៉ាងហោចណាស់ ជនចំណាកស្រុក ៨៨០នាក់បានស្លាប់នៅតាមផ្លូវ សមុទ្រទៅកាន់អឺរ៉ុបនៅសប្តាហ៍នេះ។ អ្នករត់ពន្ធទាញយកប្រយោជន៍ពីរដ្ឋនៃភាពចលាចលនិងអសន្ដិសុខនៅក្នុងប្រទេសលីប៊ី ដើម្បីបញ្ជូនជន ចំណាកស្រុករាប់ពាន់នាក់ទៅកាន់អឺរ៉ុប។

មនុស្សរាប់ពាន់នាក់នៃជនអន្តោរប្រវេសន៍បានជ្រើសរើសឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅរកអឺរ៉ុប ដែលចំណាក់ស្រុកពីប្រទេសលីប៊ី ជាច្រើននាក់ បានស្លាប់នៅតាមផ្លូវ៕

27C7DFF500000578-3047013-image-a-1_1429530273746 Baby-drown-1-e1441297519274

មតិយោបល់