ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន សុផានី! ខាន១៥ឆ្នាំគត់ គិតត្រឹមថ្ងៃផ្លុំទៀនយប់មិញ!

កាលពីយប់ថ្ងៃទី១ កញ្ញា អ្នកនាងប៉ែន សុផានី ធ្វើខួបកំណើតយ៉ាងអធឹកអធមនៅក្នុងភោជនីយដ្ឋានមួយនៅខាងក្រោយផ្សារសុវណ្ណា ដោយមានតារាសិល្ប:ចាស់ថ្មីល្បីឈ្មោះច្រើនកុះករចូលរួម។ យ៉ាងណាមិញ នៅក្នុងពិធីនោះកូនប្រុសតែមួយគត់របស់អ្នកនាងដែលរស់នៅខេត្តព្រះវិហារមិនបានមកចូលរួមនោះទេ ដោយបានត្រឹមតែជូនពរអ្នកនាងតាមឆាតប៉ុណ្ណោះ។ ចង់ដឹងអត់ថាអ្នកនៅក្នុងឆ្នាំនេះមានអាយុពិតប្រាកដប៉ុន្មាន?

អ្នកនាង ប៉ែន សុផានី និយាយថាគិតមកដល់ថ្ងៃម្សិលមិញគឺ១៥ឆ្នាំគត់ដែលនាងខកខានធ្វើខួបកំណើត ដោយសារតែអ្នកនាងយល់ថាខ្លួនឯងចាស់ហើយមិនចង់ធ្វើខួបនាំឲ្យខ្មាស់ក្មេងៗ និងគិតថាមិនចង់រំខានភ្ញៀវរឿងធ្វើពិធីមួយនេះ។
អ្នកនាងបានសម្រេចធ្វើខួបកំណើតកាលពីថ្ងៃទី១ កញ្ញា គឺដោយសារតែមានមិត្តភក្តិមកពីអាមេរិកច្រើននាក់មកលេងអ្នកនាង ហើយអ្នកនាងក៏ចង់រៀបចំពិធីជួបជុំឲ្យមិត្តភក្តិដែលមកពីឆ្ងាយទាំងនោះបានសប្បាយជាមួយតារាសិល្ប:ប៉ុណ្ណោះ ទើបអ្នកនាងសម្រេចចិត្តកាត់នំជាថ្មីដែលបានភ្លេចចោលអស់ជាង១០ឆ្នាំទៅហើយ។

ម្យ៉ាងមកពីអ្នកនាងក៏មានជំនឿថាការធ្វើពិធីខួបកំណើតនឹងជួយឲ្យខ្លួនមានរាសីល្អប្រសើរនោះផង ទើបអ្នកនាងសម្រេចចិត្តចាត់ចែងតែម្ដង។ អ្នកនាងបញ្ជាក់ថាពិធីខួបកំណើតដែលបានធ្វើកាលពីយប់មិញនេះ គឺអាយុ៤៥ឆ្នាំ អ៉ីចឹងហើយទើបម្នាក់សរសើរថាអ្នកនាងមានវ័យកណ្ដាលទៅហើយ តែបើនិយាយពីសម្រស់គឺក្មេងៗខ្លះពិបាកផ្ទឹម។ អ្នកនាងនិយាយថាពិធីខួបកំណើតរបស់ខ្លួនមិនសូវអញ្ជើញតារាច្រើននាក់នោះទេ ប៉ុន្តែភាគច្រើនតារាដែលអ្នកនាងបានអញ្ជើញគឺស្ទើរមិនមានអវត្តមានតារាណាម្នាក់ឡើង។

នៅក្នុងពិធីនោះគេឃើញមានវត្តមានតារាសិល្ប: និងផលិតករល្បីៗ ដូចជាអ្នកនាង កែវ កល្យាណ អ្នកស្រីថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាទ្ប កញ្ញាមាស សម្ផស្ស អ្នកនាងគ្រត អ្នកនាងចាន់ តារាទី តារាកំប្លែងជើងចាស់ម៉ាច ប្រិមប្រិយ លោកនាយឃ្លោក លោកលាង ឧត្តម អ្នកនាងសឿន ផាភួង លោកលៀក លីដា ចាងហ្វាងផលិតកម្មLD កញ្ញាគៀត សុវណ្ណាឡាង លោកលឹម ជាឡាយ លោកថៃ ប៊ុននាង លោកអ៉ឹម ជីវ៉ា និងអ្នកនាងប៊ីរីយ៉ា ជាដើម។ អ្នកនាងប៉ែន សុផានី ក៏ត្រូវគេឃើញសប្បាយរីករាយក្នុងថ្ងៃខួបកំណើតនោះ ដោយសារតែអ្នកនាងបញ្ជាក់ថាពិធីដែលធ្វើឡើងកាលពីយប់មិញ គឺជាការរំលឹកមកវិញនូវខួបរបស់អ្នកនាងកាលពី១៥ឆ្នាំមុន ដែលអ្នកនាងបញ្ជាក់ថាបានធ្វើក្នុងទ្រង់ទ្រាយធំដុំជាងនេះ។

អ្នកនាងមិនប្រាប់ឲ្យដឹងថាអ្វីដែលអ្នកនាងចង់បានសម្រាប់បំណងប្រាថ្នាក្នុងគម្រប់អាយុ៤៥ឆ្នាំនេះទេ តែអ្វីដែលអ្នកនាងរំភើបចិត្តគឺតារាសិល្ប:ចាស់ថ្មី សុទ្ធតែផ្ដល់កិត្តិយសឲ្យអ្នកនាងដោយបង្ហាញវត្តមានចូលរួមមិនមានបាត់មុខ គឺផ្ទុយពីអ្វីដែលអ្នកនាងភ័យបារម្ភ។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍របស់អ្នកនាង ប៉ែន សុផានី ជុំវិញការប្រារព្ធពិធីខួបកំណើតគម្រប់៤៥ឆ្នាំ និងការងារសិល្ប:ថ្មីៗ៖

//youtu.be/grOl12ni02U

មតិយោបល់