ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រទះឃើញពស់ថ្លាន់១ក្បាល មានទម្ងន់ជាង១០គីឡូ នៅសង្កាត់កាកាប២

ភ្នំពេញ: ពស់ថ្លាន់មានទម្ងន់ជាង១០គីឡូក្រាម ដែលប្រជាពលរដ្ឋបានប្រទះឃើញនៅសង្កាត់កាកាប២ រួចបានរាយការណ៍ទៅកាន់អាជ្ញាធរប្រចាំមូលដ្ឋានដើម្បីរាយការដល់មន្រ្តីអភិរក្សសត្វព្រៃយកទៅរក្សារទុក។

ហេតុការណ៍ប្រទះឃើញពស់ថ្លាន់ខាងលើបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលបានឃើញពស់ថ្លាន់នោះបានឲ្យដឹងថាដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារមានការធ្លាក់ភ្លៀងរហូតពេកធ្វើឲ្យលិចកន្លែងមួយចំនួន ទើបបណ្តាលឲ្យពស់មួយក្បាលនេះវាលតាមផ្លូវដែលមានភាពស្ងួត ទើបប្រជាពលរដ្ឋបានឃើញក៏ចាប់រួចរាយការណ៍ដល់សមត្ថកិច្ចប្រចាំមូលដ្ឋានភ្លាមៗផងដែរ។

សូមបញ្ជាក់ផងដែរថា ពស់ថ្លាន់ខាងលើរមានទម្ងន់ប្រហែលជាង១០គីឡូរឯណោះ ទើបរាយការណ៍បន្តរទៅដល់មន្ត្រីអភិរក្សសត្វព្រៃយកទៅចិញ្ចឹមនិងថែរក្សារទុកនៅសួនសត្វបន្ត៕

មតិយោបល់