ព័ត៌មានអន្តរជាតិ

អាមេរិក វាយប្រហារដែនអាកាសនៅស៊ីរី ផ្ដាច់ជីវិតជនស៊ីវិល ២៥០ នាក់ និងរបួសរាប់សិបនាក់

ស៊ីរីៈ ក្រុមឃ្លាំមើលសិទិ្ធមនុស្ស ក្នុងប្រទេសនៅថ្ងៃច័ន្ទនេះ បាននិយាយថា ជនស៊ីវិល ២៥០នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារដែនអាកាស ដែលដឹកនាំដោយអាមេរិកនៅក្នុងទីក្រុង Raqqa របស់ប្រទេសស៊ីរី អំទ្បុងរយៈពេល ៤ ថ្ងៃមុន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។

ប្រភពដដែល បាននិយាយថា ចាប់តាំងពីខែមិថុនាកន្លងមក ការវាយប្រហារដែនអាកាស ដែលដឹកនាំរដ្ឋអាមេរិក បានសម្លាប់ជនស៊ីវិល ១,១១៧ នាក់ហើយ ក្នុងនោះរួមមានកុមារ ២៦៧ នាក់ និងស្ត្រី ១៦៤ នាក់ ។

សូមជំរាបថា ក្រុមឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅអង់គ្លេស បានអះអាងថា រហូតមកទល់ពេលនេះ ៨៥ ភាគរយហើយ នៃតំបន់ក្នុងទីក្រុង Raqqa ត្រូវបានរំដោះចេញពីការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម៕

មតិយោបល់