ព័ត៌មានបច្ចេកវិទ្យា

របៀបកំណត់ឱ្យបទចម្រៀង-វីដេអូឈប់ចាក់ដោយស្វ័យប្រវត្តិលើ iPhone/iPad

លោកអ្នកដែលចូលចិត្តបើកចម្រៀងស្តាប់ ឬទស្សនាវីដេអូមុនពេលចូលគេងលើទូរសព្ទដៃ iPhone ឬ iPad ប្រសិនបើចង់ឱ្យកម្មវិធីចាក់ឈប់ដោយស្វ័យប្រវត្តិ នៅពេលវេលាណាមួយតាមចិត្តចង់អាចអនុវត្តនូវវិធីខាងក្រោមនេះ៖

របៀបអនុវត្ត៖

– ចូលទៅកាន់កម្មវិធី Clock លើផ្ទាំង Home Screen ឬ Control Center
– ចុចលើមឺនុយ Timer នៅជ្រុងខាងក្រោម ផ្នែកខាងស្តាំនៃអេក្រង់
– ជ្រើសយកប្រវែងពេលម៉ោងដែលលោកអ្នកចង់ឱ្យវាឈប់ចាក់ដោយឯកឯង


– ចុចលើ When Timer Ends រួចអូសផ្ទាំងកម្មវិធីចុះមកក្រោម និងចុចលើ Stop Playing
– ចុចលើ Set នៅជ្រុងខាងលើផ្នែកខាងស្តាំនៃអេក្រង់
– នៅពេលដល់ម៉ោងកំណត់ គ្រប់យ៉ាងដែលលោកអ្នកកំពុងចាក់នៅលើ iPhone ឬ iPad នឹងឈប់ដោយស្វ័យប្រវត្តិតែម្តង!

ប្រភពព័ត៌មានៈ imore

 

មតិយោបល់