ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្សយ៉ាងតិច ១០ នាក់ ដោយសារភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វញ៉ា

អាមេរិកៈ ករណីភ្លើងឆេះព្រៃបានឆាបឆេះ ជាមួយនឹងកម្លាំងខ្យល់បក់ដ៏ខ្លាំងក្លា ឆ្លងកាត់ភាគខាងជើងរដ្ឋកាលីហ្វ័ញ៉ា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ ព្រមទាំងបំផ្លាញលំនៅដ្ឋាន និងហាងជំនួញជាច្រើនផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

អភិបាលរដ្ឋ លោក ជេរៀន ប្រោន បានធ្វើការប្រកាសអាសន្ន នៅតំបន់ណាបា សូនូម៉ា និងយូបា ដែលជាកន្លែងគ្របដណ្តប់ដោយការផលិត ស្រាភាគច្រើន នៅក្នុងរដ្ឋកាលីហ្វញ៉ា ខណៈដែលផ្សែងយ៉ាងខ្មួលខ្មាញ់ បានហុយព័ទ្ធជុំវិញតំបន់ទាំងនោះ និងបានរសាត់ទៅភាគខាងត្បូង ចូលក្នុងតំបន់ ឆ្នេរសមុទ្រសាន់ប្រាន់ស៊ីស្កូ។

សូមជំរាបថា​ អគ្គិភ័យនេះ មិនត្រឹមតែបណ្ដាលឲ្យមានមនុស្សស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែតាមសេចក្ដីរាយការណ៍ក៏មានមនុស្សរងរបួស ឬអាចនឹងបាត់ខ្លួនផងដែរ ខណៈដែលអាជ្ញាធរ បានបញ្ជាក់ថា មនុស្ស ២ ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ៕

មតិយោបល់