Lionel Messi Park ឬ Messi Land គឺជាកន្លែងកំសាន្តមួយកន្លែងក្នុងប្រទេសចិន ដែលត្រូវបានកសាងឡើងដោយក្រុមហ៊ុន Phoenix Group នៅតំបន់ណានជីង ដែលជាកន្លែងប្រមូលផ្តុំទេសចរណ៍ ដ៍សំខាន់មួយ របស់ប្រទេសចិន ដែលនឹងដាក់ដំណើរការឲ្យប្រើប្រាស់ នៅឆ្នាំ ២០២២ខាងមុខនេះ។
ភាពល្បីល្បាញរបស់តារាបាល់ទាត់ អាហ្សង់ទីន Lionel Messi ពិតជាមិនត្រឹមតែកក្រើក នៅអាមេរិកខាងត្បូង និងអឺរ៉ុបប៉ុណ្ណោះទេ សម្រាប់តំបន់អាស៊ីវិញ ក៍មានការគាំទ្រយ៉ាងខ្លាំង លើតារាដ៍ឆ្នើម របស់ក្រុម Barcelona រូបនេះដែរ។ ជាក់ស្តែងណាស់ នៅតំបន់ ណានជីង រដ្ឋាភិបាល នៅតំបន់នោះ សហការជាមួយក្រុមហ៊ុន Phoenix Group ដើម្បីធ្វើសួន ឬឧទ្យានដ៍ធំមួយ ដោយដាក់ឈ្មោះ តារាបាល់ទាត់ Lionel Messi នៅក្នុងទីតាំងនោះ។ យើងធ្លាប់បានដឹងហើយថា Lionel Messi Park មានដាក់តាំងសកម្មភាពជាច្រើន ទាំងរូបភាព វីដេអូ និងរូបគំនូរផ្សេងៗ របស់ កីឡាករ Lionel Messi នៅទីនោះ។ យ៉ាងណាណាវិញ យើងទាំងអស់គ្នា មិនបានដឹងពីលក្ខណះពិសេសជាច្រើនផ្សេងទៀត នៅក្នុង Lionel Messi Park ឡើយ។
ខាងក្រោមនេះ ជាលក្ខណះពិសេសមួយចំនួន របស់ Lionel Messi Park តាមរយៈ ESPN reports ៖
១. ជាកន្លែងលក់ផលិតផលសោទស្សន៍ យ៉ាងសម្បូរបែប
២. ជាកន្លែងប្រមូលផ្តុំទៅដោយសិល្បះកំសាន្ត មានទាំងរីបិយ, អរូបិយ និងសិល្បះច្នៃប្រឌិត
៣. ជាកន្លែង ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ទំនើបបំផុតចុងក្រោយគេ
៤. ជាកន្លែងសម្រាប់សម្តែងសិល្បះផ្សេងៗ ឬក៍ការប្រគុំតន្ត្រីធំៗ ក្នុងតំបន់
៥. ជាកន្លែងសម្រាប់សម្រាកលំហែរកាយ ដោយមានសណ្ឋាគារទំនើបៗ ផុតលេខ
៦. មានកន្លែងកំសាន្ត ២០ផ្សេងគ្នាក្នុងបរិវេណ ៤៦០០០ម៉ែត្រការ៉េ ក្នុងនោះមានសួនច្បារ ប្រមាណជា ១២០០០ម៉ែត្រការ៉េ និង ទីសាធារណៈផ្សេងៗ ប្រមាណជា ២៥០០០ម៉ែត្រ
៧. ជាបណ្តាញផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ទៅកាន់ទីក្រុង ស៊ាងហៃ
៨. ជាកន្លែងលក់សំបុត្រធ្វើដំណើរដ៍ធំក្នុងតំបន់ មានគ្រប់មធ្យបាយធ្វើដំណើរទាំងអស់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Phoenix Group បានចំណាយទឹកប្រាក់ប្រមាណជា ១៧០លានអឺរ៉ូ ក្នុងការកសាង Lionel Messi Park នេះឡើង។ សម្រាប់ការកសាងនេះដែរ ត្រូវបានគេជឿជាក់ថា នឹងមានអ្នកចូលទស្សនា និងប្រើប្រាស់សេវាកម្មនៅទីនោះ ប្រមាណជា ៤០លាននាក់ជារៀងរាល់ឆ្នាំ ក្នុងនោះដែរ ៨០% ជាជនជាតិចិន និង ២០% ទៀតជាភ្ញៀវបរទេស។
មតិយោបល់