ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិច អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតអាហ្វហ្គានីស្ថានសម្លាប់មនុស្សដល់ទៅ៤០នាក់

អាហ្វហ្គានីស្ថាន: មន្រ្តីបាននិយាយថា នៅក្បែរក្រុងកាប៊ុលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហារក្បួនរថយន្តប៉ូលិសអាហ្វហ្គានីស្ថាននៅខាងក្រៅរដ្ឋធានីកាប៊ុល បានសម្លាប់មន្ត្រីយោធារហូតដល់ទៅ៤០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច នាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។

គ្រាប់បែកពីរគ្រាប់បានវាយប្រហាររថយន្តដឹកសិស្សនាយទាហាន ដែលបានត្រឡប់ពីបញ្ចប់ការសិក្សាមួយនៅជាយភាគខាងលិចទីក្រុង។

អភិបាលស្រុក Paghman លោក Haji Mohammad Musa Khan បានប្រាប់ BBC ថា មនុស្សជាច្រើននាក់ទៀតបានរងរបួសផងដែរនៅក្នុងហតុការណ៍នេះ។

ការបំផ្ទុះគ្រាប់បែកនេះត្រូវបានអះអាងដោយពួកតាលីបង់ បន្ទាប់ពីវាយប្រហារនៅលើរថយន្តក្រុងមួយកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស ១៤នាក់។ អ្នកស្លាប់រាប់បញ្ចូលទាំងឆ្មាំសន្តិសុខនេប៉ាល់ដែលធ្វើការឱ្យស្ថានទូតកាណាដា៕

Yemen-suicide-attack

មតិយោបល់