ព័ត៌មានអន្តរជាតិ

ឥណ្ឌាប្រកាស កាលបរិច្ឆេទនៃការបោះឆ្នោត ក្នុងរដ្ឋចំនួន ៥

ឥណ្ឌាៈ គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌា នៅថ្ងៃពុធនេះ បានប្រកាសកំណត់ពេលវេលា សម្រាប់ការបោះឆ្នោតនៅរដ្ឋចំនួន ៥ ក្នុងនោះមានរដ្ឋ Uttar Pradesh, Uttarakhand, Punjab, Manipur និងរដ្ឋ Goa ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៧។

លោក Nasim Zaidi ប្រធានស្នងការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា បានប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ការបោះឆ្នោតនេះ នឹងត្រូវចាប់ផ្ដើមនៅចន្លោះថ្ងៃទី៤ ខែកុម្ភៈ និងទី៨ ខែមីនា។

ចំណែកឯការរាប់សន្លឹកឆ្នោតវិញ លោក Zaidi បានឲ្យដឹងថា នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែមីនា៕

មតិយោបល់