អាមេរិកៈ តាមអាជ្ញាធ័រនៅតំបន់ Sonoma នៅថ្ងៃអង្គារ៏នេះ បានទទួលរបាយការណ៍ថា រហូតមកទល់ពេលនេះ មានមនុស្សជាង ១០០ នាក់ហើយ បានបាត់ខ្លួន បន្ទាប់ពីហេតុការណ៍ភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វញ៉ា របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។
អគ្គីភ័យនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដោយវាបានជំរុញឲ្យអភិបាលរដ្ឋ លោក Jerry Brown ប្រកាសដាក់តំបន់មួយចំនួន នៅរដ្ឋកាលីហ្វញ៉ា ក្នុងភាពអាសន្ន ខណៈដែលមនុស្សយ៉ាងហោចណាស់ ១០ នាក់ បានស្លាប់នៅក្នុងហេតុការណ៍នេះ។
គួរបញ្ជាក់ផងដែរថា អគ្គិភ័យនេះ បានបំផ្លិចបំផ្លាញអគារប្រហែល ១,៥០០ ខ្នង និងទំហំដីខូចខាតមាន ៥៧,០០០ ហិចតា នៅតំបន់ចំនួន ៨ ក្នុងរដ្ឋកាលីហ្វញ៉ា ខណៈដែលមនុស្សចំនួន ២ ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេផងដែរ៕
មតិយោបល់