បាងកកៈ ពិធីបណ្តែតប្រទីប ឬលយក្រាថង នៅក្នុងប្រទេសថៃ ត្រូវបានប្រជាជនធ្វើឡើងយ៉ាងស្ងប់ស្ងាត់ នៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសជាតិកំពុងកាន់ទុក្ខអតីតព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ពិធីនេះថៃគឺធ្វើឡើងជាធម្មតា នៅក្នុងពេលវេលាមួយ ដែលប្រជាជនថៃរាប់លាននាក់ បានធ្វើឡើងនៅចុងបញ្ចប់នៅរដូវវស្សា ដោយនាំគ្នាបណ្តែតប្រទីប ឬក្បូន ជាមួយទីន ធូប និងផ្កាភ្ញី។
ទោះជាយ៉ាងណាក៏ដោយ ក្នុងទិដ្ឋភាពនៅក្នុងទីក្រុង បាងកក របស់ថៃ គឺនៅតែងងឹតដដែល នៅថ្ងៃចន្ទ ខណៈប្រជាជនថៃកាន់ទុក្ខបានរយៈពេលមួយខែហើយ ក្នុងរយៈពេលកាន់ទុក្ខពេញមួយឆ្នាំ សម្រាប់អតីតព្រះមហាក្សត្រ ភូមិបុល អាឌុល យ៉ាដេត ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅនេះ៕
មតិយោបល់