ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះឆេះរថយន្ដក្រុងផ្ទុកឈើខុសច្បាប់នៅឡាវ ស្លាប់វៀតណាម៨នាក់

ឡាវ: វៀតណាម៨នាក់បានស្លាប់ បន្ទាប់ពីមានផ្ទុះឆេះរថយន្តក្រុង ដែលពាក់ព័ន្ធនឹងការរត់ពន្ធឈើខុសច្បាប់ ក្នុងស្រុក Bualapha នៅក្នុងខេត្ត Khammouane ប្រទេសឡាវ នៅជិតព្រំដែនជាមួយប្រទេសវៀតណាម កាលពីថ្ងៃពុធម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយគេហទំព័រចិនស៊ិនហួរ នៅថ្ងៃទី០២ មិថុនានេះ។

ប្រជាពលរដ្ឋរាយការណ៍ថា មនុស្ស៨នាក់បានស្លាប់នេះ ក្នុងចំណោមវៀតណាមទាំងអស់នោះ គឺមានអ្នកដំណើរ១៤នាក់និងអ្នកបើកបររថយន្តម្នាក់​ផងដែរ ដែលបានផ្ទុះឆេះមានចម្ងាយ ៨គីឡូម៉ែត្រពីច្រកព្រំដែន Naphao-Chaulor។ អ្នកបើកបររថយន្ដក្រុងត្រូវបានរាយការណ៍ថា បានរត់គេច​ខ្លួន​ពីកន្លែងកើតហេតុនោះហើយ អំពីកន្លែងលាក់ខ្លួនរបស់គាត់ត្រូវបានរកឃើញដោយប៉ូលិសខេត្ត​ នៅពេលដែលពួកគេធ្វើការស៊ើបអង្កេត​ពីមូលហេតុ​នៃឧបទ្ទវហេតុនេះ។

រូបភាពផ្គត់ផ្គង់ដោយប៉ូលិសដើម្បីប្រព័ន្ធផ្សព្វផ្សាយបង្ហាញរថយន្ដក្រុងដែលរងគ្រោះនោះ គឺបានផ្ទុកទៅដោយឈើជាច្រើនសម្រាប់ការនាំចេញ​ប្រឆាំង​នឹង​បទបញ្ជារបស់នាយករដ្ឋមន្ត្រីឡាវ លោក Prime Ministerial កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ។ អ្នករួចផុតពីសេចក្តីស្លាប់ កំពុងត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យស្រុក Bualapha ប្រទេសឡាវ៕

20160418080831

មតិយោបល់