ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីរុស្ស៊ី នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន

ចិនៈ អ្នកនាំពាក្យក្រសួងការបរទេសក្រុងប៉េកាំងម្នាក់ នៅថ្ងៃអង្គារនេះ បានប្រកាសថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិនចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅឯសន្និសីទកាសែតប្រចាំថ្ងៃ អ្នកនាំពាក្យលោក Geng Shuang បាននិយាយថា លោក Li និងលោក Medvedev នឹងធ្វើកិច្ចប្រជុំលើកទី២២ រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ៕

មតិយោបល់