ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធបាញ់មីស៊ីល រយៈពេល ២ថ្ងៃ នៅលើឧបទ្វីបកូរ៉េ

កូរ៉េៈ យោធាកូរ៉េខាងត្បូង និងជប៉ុន កំពុងធ្វើសមយុទ្ធបាញ់មីស៊ីលរួមគ្នា រយៈពេល ២ថ្ងៃ នៅលើឧបទ្វីបកូរ៉េ ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ពួកគេ នៅក្នុងការការពារខ្លួន និងតាមដានសកម្មភាពបង្កហេតុណាមួយ ជាមួយនឹងការបាញ់មីស៊ីលផ្លោងដ៏មានសក្ដានុពល ពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

សមយុទ្ធបាញ់កាំជ្រួចមីស៊ីលនេះ បានចាប់ផ្តើមនៅថ្ងៃអង្គារនេះ រហូតដល់ថ្ងៃពុធ នៅលើឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហាគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។

សូមជំរាបថា សមយុទ្ធនេះ ត្រូវបានដឹកនាំដោយនាវាពិឃាដ ឈ្មោះ USS Stethem របស់អាមេរិក នាវាចម្បាំងជប៉ុន JDS Kirishima បំពាក់ដោយកាំជ្រួចមីស៊ីល និងនាវាពិឃាដ Sejong Great-class របស់កូរ៉េខាងត្បូង ដែលបំពាក់ដោយ Aegis Combat System ជា​ប្រព័ន្ធ​បញ្ជា​បាញ់​សត្រូវ​តាមរយៈ​កុំព្យូទ័រ៕

មតិយោបល់