ភ្នំពេញៈ ក្រុមបាល់ទាត់ម្ចាស់ផ្ទះបារាំង បានយកឈ្នះរ៉ូម៉ានីដោយលទ្ធផល២ទល់និង១ ក្នុងជំនួបបើកពូលពានរង្វាន់ EUFA EURO 2016 កាលពីយប់មិញនៅកីឡដ្ឋាន Stade de Franch ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់៨ម៉ឺននាក់។
ការប្រកួតនៅតង់ទី១ ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលសូន្យស្មើ។ ចូលដល់តង់ទីនាទីទី៥៧ ខ្សែប្រយុទ្ធ Olivier Garoud បានស៊ុតគ្រាប់បាល់នាំមុខ១-០ ឲ្យបារាំង ប៉ុន្តែនៅនាទីទី៦៥ ខ្សែកាពារ Patrice Evra បានបង្កកំហុសនាំឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រទៅរ៉ូម៉ានី និងធ្វើបានសម្រេចដោយកីឡាករ Bongdan Stancu ។
ជិតចប់ការប្រកួតទៅហើយ ពោលនៅនាទីទី៨៩ ខ្សែបម្រើ Dimitri Payet បានស៊ុតគ្រាប់បាល់នាំមុខទី២ និងជាគ្រាប់ជ័យជម្នះបំប៉ោងទីក្រុមភ្ញៀវពីចម្ងាយ។ ចប់ការប្រកួត បារាំង ឈ្នះ រ៉ូម៉ានី ២ទល់និង១។ ៣ពិន្ទុក្នុងថ្ងៃបើកឆាកនេះ បានជួយឲ្យក្រុមមាន់គក ឈរកំពូលតារាងបណ្តោះអាសន្ន រង់ចាំអ៊ុតលទ្ធផលរវាង អាល់បារី និង ស្វ៊ីស នាយប់ថ្ងៃទី១១ឧសភានេះ៕
មតិយោបល់