ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

កាំភ្លើងធំចូលខ្លួនទិញយក Riyad Mahrez ពីក្លឹប Leicester City

អង់គ្លេស: ក្តីសង្ឈឹមរបស់ក្លឹបកាំភ្លើងធំ Arsenal ក្នុងការចុះហត្ថលេខា ជាមួយនឹងខ្សែបម្រើស្លាប Riyad Mahrez  នៅរដូវកាលនេះ បន្ទាប់ពីកីឡាកររបស់កញ្ជ្រោង Leicester City បានសម្រេចចិត្តចាកចេញពីក្លឹបនោះ។ នេះបើយោងតាម metro ចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា។

គ្រូបង្វឹកក្លឹបកញ្ជ្រោងលោក Claudio Ranieri បានជំរុញឲ្យកីឡាកររបស់ខ្លួន រួមគ្នាមួយឆ្នាំទៀត ដើម្បីការពារពានរង្វាន់ លើកដំបូង បន្ទាប់ពីបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ក្លឹប ក្នុងរយ:ពេល១២៨ឆ្នាំមកនេះ។

បើទោះបីជាក្លឹបកាំភ្លើងធំ Arsenal បានធ្វើសកម្មភាពដេញថ្លៃ ល្បួងយកកីឡាករ ខ្សែប្រយុទ្ធ Jamie Vardy មុនការប្រកួតយូរ៉ូ ឆ្នាំ២០១៦ នៅបារាំង  ។ ក្រៅពីខ្សែប្រយុទ្ធ Jamie Vardy  នៅមាន កីឡាករ Riyad Mahrez ជាគោលដៅរបស់កាំភ្លើងធំមួយដែរ  ខណ:ដែលកីឡាករសញ្ជាតិអាហ្សេរីរូបនេះ បានចុះហត្ថលេខាថ្មីជាមួយនឹងកញ្ជ្រោងកាលពីរដូវកាលមុន តែ ព័ត៌មានចុងក្រោយថា គាត់បានសម្រេចចិត្តចាកចេញពីក្លឹប ។

បើយោងតាមរបាយការណ៍ នៅព្រឹកនេះ កាំភ្លើងធំ បានចូលទៅពិភាក្សាទិញយកកីឡាករ អាយុ ២៥ឆ្នាំរូបនេះ៕

photo_2016-06-07_10-10-23

មតិយោបល់