ព័ត៌មានកីឡា

តើ Ronaldo ឬ Messi ដែលអាចក្លាយជាកីឡាករដំបូងគេ ដែលឈ្នះពាន UEFA Best Player ច្រើនជាងគេឬទេ?

ខ្សែប្រយុទ្ធកំពូលរបស់ក្រុមស្តេចស Real Madrid កីឡាករ Cristiano Ronaldo និងខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Barcelona កំពុងតែប្រជែងគ្នាដណ្តើមពានរង្វាន់ UEFA Best Player 2017 ជាមួយនឹងកីឡាករជាច្រើនរូបទៀត។

ក្នុងនោះដែរ Ronaldo និង Messi គឺជាបេក្ខភាពយ៉ាងសំខាន់ ក្នុងការប្រជែងឈ្នះពាន UEFA Best Player ឆ្នាំនេះផង និងជាកីឡាករដែលឈ្នះពាននេះ ច្រើនជាងគេផងដែរ។ ជាការពិតណាស់ Ronaldo ធ្លាប់បានឈ្នះពាននេះ ២លើកន្លងមកហើយ ពោលនៅឆ្នាំ២០១៤ និង ២០១៦ ខណៈ Messi ក៍ធ្លាប់ឈ្ះពាននេះ ២ដងដូចគ្នា ដោយទទួលបានក្នុងឆ្នសំ ២០១១ និង ២០១៥ ។ ហេតុនេះហើយ នៅយប់នេះ វានឹងក្លាយជាសមរភូមិក្តៅមួយទៀត សម្រាប់កីឡាករទាំង២ ក្នុងការប្រជែងយកពាន និងជាកីឡាករដែលឈ្នះ UEFA Best Player ច្រើនជាងគេ​ ពោលគឺចំនួន៣ដង ដែលមិនទាន់មានកីឡាករណាឈ្នះបានឡើយ។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធឆ្នើមទាំង២ រូបនេះមានលទ្ធភាពខ្ពស់ ក្នុងការឈ្នះពាន UEFA Best Player 2017 ដូចគ្នា។ តើ Ronaldo ឬ Messi ជាម្ចាស់ពានឆ្នាំនេះ ឬក៍ពាននេះត្រូវរបូតទៅដៃកីឡាករផ្សេងទៀត?

មតិយោបល់