ព័ត៌មានអន្តរជាតិ

បរុសសក់វែងជាងគេបំផុតលើពិភពលោក ត្រូូវចំណាយពេល៣ម៉ោងដើម្បីលាងសំអាតសក់របស់គាត់

ឥណ្ឌាៈ បុរសម្នាក់មានសក់វែងមិនគួរឲ្យជឿធ្វើដំណើរ ទៅណាមកណាត្រូវយក ដៃស្តាំរបស់គាត់យួរសក់ខ្លួនឯងដួចជាយួរខ្សែពួរមួយសំនុំធំអញ្ចឹងហើយត្រូវចំណាយពេល៣ម៉ោងដើម្បីសំអាតសក់ដ៏វែងរបស់គាត់ថែមទៀត។

លោក Savjibhai Rathwa មានអាយុ៦០ រស់នៅក្នុងទីក្រុង Vadorara នៃរដ្ឋGujarat ប្រទេសឥណ្ឌា មានប្រវែង ១៩ ម៉ែត្រ ដែលគាត់បានរក្សាឲ្យវា ដុះវែង ជាច្រើនទសវត្សមកហើយ។ គាត់តែងតែយកចិត្តទុកដាក់ក្នុងការ ថែរក្សាសក់របស់គាត់យ៉ាងខ្លាំង។ ជារៀងរាល់ពីរថ្ងៃម្តងគាត់តែងតែចំណាយ ពេល៣ម៉ោងក្នុងការលាងសំអាតសក់។

ចំពោះការសំអាតសក់របស់គាត់មានការលំបាកបន្តិចដោយគាត់ត្រូវពឹងចៅរបស់គាត់ឲ្យជួយលាតសន្ធឹងសក់ក្រងរបស់គាត់បន្ទាប់មកយកទឹកទុយយោមកបាញ់លាងនៅក្រោមម្លប់ដើមឈើមួយ។

លោក Savjibhai Rathwa បាននិយាយថាដើម្បីថែរក្សាសក់ឲ្យដុះបានវែង និងមានសុខភាពល្អគាត់ត្រូវទទួលទានអារហារបួស(គ្មានជាតិសាច់)ធ្វើនៅផ្ទះដោយខ្លួនឯង និង ព្យាយាមមិនទទួលទានអារហារមានជាតិហិលឲ្យបានច្រើន តាមដែលអាចធ្វើបាន។ គាត់មិនទទួលទានអារហារនៅក្រៅផ្ទះទេ ហើយប្រសិនបើគាត់ឃ្លាន ជាធម្មតាគាត់ទទួលទានតែផ្លែចេកតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើយោងតាមសារព័ត៌មាន Newsflare News បានលើកឡើងថាសក់របស់ Rathwa វែងជាងសក់បុរសជនជាតិចិន ដែលគេស្គាល់ថាមានសក់វែងជាងគេបំផុតក្នុងពិភពលោកដល់ទៅពីរដង ហើយក៏វែងជាងសក់បុរសជនជាតិវៀតណាម ដែលត្រូវបានគេស្គាល់ថា មានសក់វែងជាងគេបំផុតរបស់ពិភពលោកហើយដែលបានស្លាប់នៅក្នុងឆ្នាំ ២០១០ក្នុងអាយុ ៧៩ឆ្នាំនោះដែរ។ ប៉ុន្តែមកដល់ពេលនេះលោក Rathwa នៅមិនទាន់បានទទួលពានរង្វាន់បំបែកឯតទគ្គកម្មសៀវភៅកំណត់ត្រាពិភពលោកហ្គីតណេសនៅឡើយទេ តែគាត់បានកំពុងទំនាក់ទំនងដាក់ពាក្យសុំ៕

photo_2016-06-07_10-16-48

https://youtu.be/h9oJJwYtK0M

មតិយោបល់