ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៨ រ៉ិចទ័រ វាយប្រហារនៅឆ្នេរសមុទ្រជប៉ុន

ជប៉ុនៈ​ យោងតាមការអង្កេតទីតាំងភូមិសាស្ត្ររបស់អាមេរិក (USGS) នៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ករណីរញ្ជួយដីមួយកម្រិត ៥,៨ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសជប៉ុន ដែលបានកើតទ្បើងនៅវេលាម៉ោង ៦ និង២៤ នាទីព្រឹក (ម៉ោងនៅសិង្ហបុរី)។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

រញ្ជួយដីនេះ បានចាប់ផ្ដើមវាយប្រហារដំបូងក្នុងកម្រិត ៦,១ រ៉ិចទ័រ ប៉ុន្តែក្រោយមកនៅត្រឹមកម្រិត ៥,៨ រ៉ិចទ័រ ដោយវាបានបោកបក់ចម្ងាយ ២៩៤ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង Kamaishi ជាមួយនឹងជម្រៅ ៩,៥ គីឡូម៉ែត្រ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា រញ្ជួយដីនេះ មិនបង្កឲ្យមានការខូចខាត ឬរងរបួសនោះទេ៕

មតិយោបល់