អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានថា ពួកគេនឹងនៅតែបន្តដាក់ទណ្ឌកម្ម ទៅលើបណ្តាក្រុមហ៊ុន និងបុគ្គលនានា ដែលធ្វើពាណិជ្ជកម្មខុសច្បាប់ ជាមួយនឹងកូរ៉េខាងជើង រហូតទាល់តែរបបមួយនេះ ព្រមបោះបង់កម្មវិធីនុយក្លេអែរទាំងស្រុក។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដោយអាមេរិក បានប្រាប់ទៅកាន់បណ្ដាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ឲ្យបន្តយុទ្ធនាការដាក់សម្ពាធអតិបរមាប្រឆាំងនឹងក្រុងព្យុងយ៉ាង ដើម្បីសម្រេចបាននូវភាពជោគជ័យលែងឲ្យមានអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េទាំងមូល។
ការលើកទ្បើងនេះ បានកើតទ្បើងនៅមុនកិច្ចជំនួបកំពូលអាស៊ានប្រចាំឆ្នាំ ដែលនឹងចាប់ផ្តើមនាថ្ងៃទី១១ខែវិច្ឆិកា ក្នុងប្រទេសសិង្ហបុរីខាងមុខ ដោយរដ្ឋាភិបាលអាមេរិក បានកំពុងធ្វើការជំរុញដល់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ មិនឲ្យបញ្ចប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយជំនួសមកវិញនូវការបន្តប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ប្រាក់ចំណូល ដែលទទួលបានទៅទូទាំងតំបន់ទាំងមូលផងដែរ៕

មតិយោបល់