ព័ត៌មានអន្តរជាតិ

តើពងមាន់តូចជាងគេបំផុតរបស់ពិភពលោកមានទំហំប៉ុណ្ណា?

អង់គ្លេស: កំណត់ត្រាថ្មីមួយទៀតត្រូវបានលេចឡើងចំពោះពងមាន់ ដែលមានទំហំតូចជាងគេបំផុត របស់ពិភពលោក ក្រោយពេលមេមាន់មួយ ក្បាលក្រាបពងបានពងមួយតូចជាងកាក់ប្រាក់៥ផេនទៅទៀត។ពងមាន់ដែលតូចជាងគេបំផុតនេះត្រូវបានរកឃើញដោយនាងGeorgia Crouchman អាយុ ២២ឆ្នាំ រស់នៅក្នុងតំបន់ក្រុង Suffolk នៃប្រទេសអង់គ្លេស។

នាងជាអ្នកប្រមូលពង់មាន់ពីមេមាន់របស់នាងចំនួន២០ក្បាលជារៀងរាល់ថ្ងៃ ស្រាប់តែថ្ងៃនេះនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារនាងបានប្រទះឃើញពងមាន់មួយមានទំហំតូចមិនគួរឲ្យជឿគឺវាមានកម្ពស់ត្រឹមតែ ១.៥៥សង់ទីម៉ែត្រតែប៉ុណ្ណោះ ស្របពេលដែលពងមាន់តូចជាងគេបំផុត របស់ពិភពលោកមានកម្ពស់ដល់ទៅ ១.៨សង់ទីម៉ែត្រឯណ្ណោះ។

តែទោះជាយ៉ាងណាក៏ដោយបើតាមប្រភពព័ត៌មានគេមិនបានបញ្ជាក់ប្រាប់ទេថាតើពង់មាន់តូចជាងគេបំផុតនេះ មានទទឹង ឬ ទម្ងន់ ឬ ទំហំប៉ុណ្ណានោះទេ៕

34F855CD00000578-3627899-image-a-39_1465235334869

34F8562900000578-3627899-image-a-40_1465235363911

មតិយោបល់