ភ្នំពេញៈ គម្រោងថ្មីៗ ផ្ដល់ជូនយ៉ាងពិសេសៗ សម្រាប់អតិថិជន ដែលមានតម្រូវការទិញខុនដូសម្រាប់រស់នៅក្នុងយុគដ៏ស៊ីវិល័យនេះ អ៊ែកស៊ីស រេស៊ីដេនស៊ីស នឹងផ្ដល់ជូនអតិថិជនរបស់ខ្លួន ជាមួយនឹងកញ្ចប់ធានារ៉ាប់រងអាយុជីវិតរយៈពេលមានកំណត់ពី Manulife ព្រមជាមួយនឹងកម្ចីឥណទានគេហដ្ឋានពីធនាគារ ហ្វីលីព (Phillip Bank)។
តំណាងក្រុមហ៊ុន Spring CJW Development Pte,.Ltd បានប្រាប់ Post News ឲ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុន បានផ្តល់ជូននូវគម្រោងដ៏ពិសេសមួយមានឈ្មោះថា Axis Residences Power Deal ដែលស្ថិតក្រោមកិច្ចសហការជាមួយធនាគារ Phillip Bank ដើម្បីផ្តល់កម្ចីឥណទានហិរញ្ញវត្ថុដល់អតិថជនដែលចង់ទិញខុនដូនៅ អ៊ែកស៊ីស រេស៊ីដេនស៊ីស (Axis Residences)។ ការផ្តល់កម្ចីឥណទានហិរញ្ញវត្ថុនេះ ពិតជាមានភាពទាក់ទាញ ហើយបានផ្តល់លទ្ធភាពខ្ពស់ដល់អតិថិជនដែលត្រូវការកម្ចីទិញខុនដូ Axis Residences។
បើតាមអ្នកតំណាងរូបនេះ បានបញ្ជាក់ឲ្យដឹងថា អតិថជនដែលត្រូវការពាក្យស្នើសុំកម្ចីទិញគេហដ្ឋានពីធនាគារ Phillip Bank នោះ នឹងទទួលបានសេវាកម្មដោយឥតគិតថ្លៃដូចជា សេវាផ្លូវច្បាប់ និងសេវារដ្ឋបាល ដែលពាក់ព័ន្ធ ព្រមទាំងទទួលបាននូវសេវាកម្មដោយឥតគិតថ្លៃដូចជា សេវាផ្លូវច្បាប់ និងការធានារ៉ាប់រងអាយុជីវិតរយៈពេល៣ឆ្នាំពេញ ពីក្រុមហ៊ុន Manulife។ រយៈពេលនៃកម្ចីឥណទានគេហដ្ឋានពីធនាគារ Phillip Bank គឺមានដល់ទៅ១៥ឆ្នាំ ខណៈទឹកប្រាក់កម្ចីអាចផ្តល់ជូនរហូតដល់ទៅ៧០%។
ជាមួយនឹងគម្រោងដ៏ពិសេសនេះ អតិថិជននឹងទទួលបានលក្ខខណ្ឌបង់ប្រាក់ដ៏ពិសេសមួយ តាមដំណាក់កាលក្នុងរយៈពេលគម្រោងខុនដូ ស្ថិតក្នុងការសាងសង់រយៈពេលពីរឆ្នាំ ដែលអតិថិជនគ្រាន់តែចំណាយទឹកប្រាក់តែចំនួន ១២០០ដុល្លារអាមេរិក ក្នុងមួយខែ នោះអតិថិជននឹងអាចក្លាយជាម្ចាស់ខុនដូដ៏ល្អប្រណីតមួយនេះ។ សូមទំនាក់ទំនង គម្រោងខុនដូ អ៊ែកស៊ីស រេស៊ីដេនស៊ីស ថ្ងៃនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមសម្រាប់កម្មវិធីពិសេស Axis Residences Power Deal។ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទៈ +៨៥៥ ២៣ ៦៣៦ ៨០០៥ / +៨៥៥ ៧០ ៦៣៦ ៨០៥៕
https://youtu.be/hkS7sRMiGJA
មតិយោបល់