អាមេរិកៈ ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយថា «អាមេរិកនឹងចាកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) នៅថ្ងៃដំបូងរបស់លោក ចូលកាន់តំណែងក្នុងសេតវិមាន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Trump បានធ្វើការប្រកាសនេះ នៅក្នុងសារវីដេអូមួយ ដើម្បីបញ្ជាក់ពីអ្វីដែលលោក មានបំណងធ្វើវាជាលើកដំបូង នៅពេលលោកចូលកាន់តំណែងនាខែមករាខាងមុខនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១២ ដែលរួមគ្នាគ្របដណ្តប់ ៤០ ភាគរយនៃសេដ្ឋកិច្ចរបស់ពិភពលោក។
ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរូបនេះ ថែមទាំងបានសន្យាថា នឹងកាត់បន្ថយការរឹតបន្តឹងការងារ ទៅលើការផលិតកម្មធ្យូងថ្ម និងបញ្ឈប់ការរំលោភបំពានទិដ្ឋាការផងដែរ។
កិច្ចព្រមព្រៀង TPP នេះ ត្រូវបានព្រមព្រៀងគ្នានៅក្នុងឆ្នាំ ២០១៥ ដោយក្នុងនោះរួមមានទាំងប្រទេសជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី នូវែលសេឡង់ កាណាដា និងម៉ិកស៊ិក ប៉ុន្តែមិនត្រូវបានផ្ដល់សច្ចាប័ននៅឡើយទេ៕
មតិយោបល់