ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈភ្លើងឆេះព្រៃនៅតែបន្តរីករាលដាលកាន់តែខ្លាំង

អាមេរិកៈ អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃអង្គារបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញនៅតំបន់ Ventura បន្ទាប់ពីភ្លើងឆេះព្រៃ បានបំផ្លាញផ្ទះរាប់រយខ្នងរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Jerry Brown Brown បាននិយាយថា «អគ្គិភ័យនេះ ពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារវានៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរនឹងនៅតែបន្តប្រតិបត្តិការពន្លត់វា ឲ្យទល់តែអស់ពីលទ្ធភាព»។

សូមជំរាបថា ដោយសារខ្យល់បក់ខ្លាំង និងមានសំណើមតិចតួច រួមទាំងអាកាសធាតុកាន់តែក្ដៅផងនោះ ទើបបណ្ដាលឲ្យភ្លើងបានបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅទូទាំងតំបន់នោះ៕

មតិយោបល់