ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅមីយ៉ាន់ម៉ា គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សជាង ២.២០០នាក់

មីយ៉ាន់ម៉ា: បើយោងតាមកងកម្លាំងប៉ូលិសមីយ៉ាន់ម៉ាបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សរុបចំនួន ២.២២៩នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមីយ៉ាន់ម៉ាក្នុងឆមាសទីមួយដើមឆ្នាំ២០១៦ (រយៈពេល៦ខែ)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ មិថុនានេះ។

លោកវរសេនីយ៍ឯក Lt-Colonel Ye Khaing មកពីការិយាល័យចរាចរណ៍ប្រចាំនៅក្រុងណៃពិដោ បាននិយាយថា មនុស្ស ១២.០១៨នាក់បានរងរបួសផងដែរ ដែលក្នុងនោះជាប់ពាក់ព័ន្ធទៅនឹង ៧.៣៤៨ ករណីនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប្រាំមួយខែនេះ។

សម្រាប់តែខែឧសភា សរុបចំនួន ៣៨៧នាក់បានស្លាប់ដោយគ្រោះថ្នាក់នេះនៅក្នុងតំបន់យ៉ានហ្គន ដែលបានវាយតម្លៃថា ជាអត្រាខ្ពស់បំផុតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលក្នុងមួយខែនេះ បន្ទាប់ពីតំបន់បាហ្គោ។

គ្រោះថ្នាក់នេះត្រូវបានគេសន្មត់ថា អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ រីឯច្បាប់ចរាចរណ៍វិញនៅមានភាពទន់ខ្សោយជាដើម ដោយប៉ូលិសបានសង្កត់ធ្ងន់ថា មុនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរបើកបរ គឺត្រូវមានវិធានការអប់រំនិងទទួលបានការបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកជាមុន នោះទើបយើងអាចកាត់បន្ថយគ្រោះថ្នាក់ខាងលើនេះបាន។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍មាន ១៥.៤០៦ករណី ដែលក្នុងនោះ ៤.២៣៣នាក់ត្រូវបានបាត់បង់ជីវិត និងមាន ២៥.៦១៤នាក់រងរបួស៕

Myanmar car auto vehicle traffic seat belt road safety

មតិយោបល់