ព័ត៌មានអន្តរជាតិ

ទាហានអ៊ីស្រាអែល បាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន អំទ្បុងផ្ទុះការតវ៉ាតាមតំបន់ព្រំដែន

ប៉ាឡេស្ទីនៈ មន្ត្រីសុខាភិបាលក្នុងតំបន់ហ្គាហ្សា បាននិយាយថា ពលរដ្ឋជនប៉ាឡេស្ទីនចំនួន ២នាក់ ត្រូវបានបាញ់សម្លាប់ដោយទាហានអ៊ីស្រាអែល ក្នុងអំឡុងពេលធ្វើបាតុកម្ម ខណៈក្រុមអ្នកតវ៉ារាប់រយនាក់ផ្សេងទៀត បានរងរបួសផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

ជនរងគ្រោះទី១មានឈ្មោះ Yasser Abu al-Naja អាយុ ១៤ ឆ្នាំ បានស្លាប់បន្ទាប់ពីរងការបាញ់ដោយគ្រាប់កាំភ្លើង នៅភាគខាងកើតទីក្រុង Khan Younis និងទី២ឈ្មោះ Mohammad Fawzi Hamaydeh អាយុ ២៤ ឆ្នាំ ត្រូវបានប្រកាសថាស្លាប់ភ្លាមៗ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បាញ់ប្រហារចំពោះ និងជើង នៅភាគខាងកើតទីក្រុង Rafah ឆៀងខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។

កាលពីថ្ងៃសុក្រ ក្រុមបាតុករប៉ាទ្បេស្ទីនចំនួន ៤១៥ នាក់ ក្នុងនោះរួមមានកុមារ ១១ នាក់ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងយោធាអ៊ីស្រាអែល ដោយ ៣នាក់ក្នុងចំណោមពួកគេ បានរងរបួសយ៉ាងធ្ងន់ធ្ងរ៕

មតិយោបល់